Presentation is loading. Please wait.

Presentation is loading. Please wait.

វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer

Similar presentations


Presentation on theme: "វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer"— Presentation transcript:

1 វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
ការគ្រប់គ្រងទូទៅ Principle to Management ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ឆមាសទី២ Prepared by: NOUV Brosh H/P: 092/ , Website:

2 វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer
មេរៀនទី២ ការធ្វើផែនការ Planning ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំទី១ ឆមាសទី២

3 I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ
១. អ្វីទៅជាផែនការ? ផែនការគឺជាផែនទីបង្ហាញផ្លូវ​សម្រាបើការប្រតិបត្តិការងារ​ឲ្យបាន​សម្រេច​គោលដៅ​ និងគោលបំណង។ ផែនការគឺជាដំណើរការ​នៃការដាក់ចេញ​គោលបំណង​ ការប្រមាណ​ពីអនាគតកាល និងបង្កើត​លំដាប់នៃ​វិធាន​ការ​សម្រាប់​សម្រេច​គោល​បំណង​ដែល​បាន​កំណត់។

4 I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ (ត)
ផែនការ ផ្លូវការ (Formal Planning) ដាក់ចុះគោលដៅជាក់លាក់ (Set Specific goal) មានការកំណត់ពេលវេលា​ត្រឹមត្រូវ​ (Timing) ជាលាយល័ក្ខអក្សរ (Written Down) និងបែងចែកគោលបំណងទៅកាន់សមាជិករបស់អង្គភាព (Sharing to the subordinates) ផែនការក្រៅ​ផ្លូវការ (Informal Planning) គ្មានជាលាយល័ក្ខអក្សរ ( Not Written Down) គ្មានកំណតើពេលវេលាច្បាស់លាស់ (No Timing) មិនមានការកំណត់ពេវេលា​ត្រឹមត្រូវ (No Timing) មិនបានបែងចែកគោលបំណង​ទៅ​ឲ្យអ្នកដទៃ​នៅ​ក្នុង​អង្គភាព ( Not sharing to the subordinate in the organization)

5 I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ​ (ត)
២. គោលបំណងនៃផែនការ ផ្ដល់ទិសដៅ (អ្នកដឹកនាំបែងចែកការងារ ដើម្បីសម្រេចគោលដៅ) កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការ​ផ្លសា់​ប្ដូរ (អាចរៀបចំ​ក្នុង​ការ​ដោះ​ស្រាយ​នៃ​ការ​ផ្លាស់ប្ដូរ) កាត់បន្ថយភាពខ្ជះខ្ជាយ​ (ទទួលបាន​ប្រសិទ្ធិភាព​​ដោយ​អនុវត្ត​តាម​បទដ្ឋាន) ទទួលបានបទដ្ឋាន​ក្នុងការចូលរួមត្រួតពិនិត្យ​ (ងាយស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ​)

6 I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ (ត)
៣. ប្រភេទនៃផែនការ ក. ផ្នែកទំហំនៃសកម្មភាព ផែនការយុទ្ធសាស្រ្ត ផែនការយុទ្ធវិធី ផែនការប្រតិបត្តិ ខ. ផ្នែកទំហំនៃពេលវេលា​ ផែនការរយៈពេលវែង ផែនការរយៈពេល​ខ្លី ផែនការរយៈពេល​មធ្យម គ. ផ្នែកជាក់លាក់ ផែនការជាក់លាក់ ផែនការតម្រង់ទិស

7 I. មូលដ្ឋានគ្រឹះនៃការធ្វើផែនការ​ (ត)
៤. ការឈានទៅដល់​នៃផែនការ ផែនការពីលើចុះក្រោម ផែនការពីក្រោមឡើងលើ ផែនការពីក្នុងទៅក្រៅ ផែនការពិក្រៅចូលក្នុង

8 II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ
ថវិកា​ (Budget)៖ គឺជាផែនការចំនួនលេខ​ដែល​លៃ​លក​ធនធាន​កម្រ​ក្នុង​ចំណោម​ការ​ប្រើ​ប្រាស់​ប្រកួត ប្រការធ្វើផែនការ​​ពឹង​ផ្អែក​សំខាន់​បំផុតគឺថវិកា ព្រោះ​ថវិកា​ហិរញ្ញវត្ថុ​វាជួយ​អ្នក​គ្រប់​គ្រងក្នុងការឈានទៅដល់​គោលដៅ​ហើយ​ក្នុង​ការ​កំណត់​ថា​ទៅ​ដល់នោះ​វដូច​ម្ដេច? ថវិកាហិរញ្ញវត្ថុដូចជាថវិការលក់ និងថវិកាផ្សព្វផ្សាយ​ ត្រូវបានគេវាយ​តម្លៃ​យ៉ាងពិសេស​នៅ​ក្នុង​ផែនការ​​ដើម្បី​សម្រេចគោល​ដៅ​រយៈពេល​ខ្លី។

9 II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត)
កាលវិភាគ (Schedule)៖ គឺជាតារាងនូវសកម្មភាពអ្វីដែល​ត្រូវធ្វើ​ លំដាប់លំដោយ​នៃ​អ្វី​ដែល​ត្រូវ​ធ្វើ នរណាត្រូវធ្វើ​ក្នុងពេលនីមួយៗ​ក្នុងការសម្រេចចិត្តការងារ?។ បន្ទាប់ពីថវិកា​តរាងពេលវេលា​ក៏ជាផ្នែកមួយយ៉ាងសំខាន់​នៃ​ផែនការ​សម្រាប់​ប្រើ​ប្រាស់​ឲ្យមានប្រសិទ្ធិភាពបំផុត​ នៃពេលវេលាមួយ​គឺជាផែនការពេលវេលា​សម្រាប់គោលដៅមួយ។ តារាងពេលវាបញ្ជាក់ការងារ​ ដែល​ត្រូវបានបំពេញដោយផ្នែកមួយ​ ឬដោយ​ម្នាក់​អាចធ្វើ​តារាងពេលវេលា​ ដើម្បី​ធ្វើផែនការ​លើការងារ​ដែល​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​និយោជិតម្នាក់ៗ​សម្រាប់មួយថ្ងៃ​ ឬមួយសប្ដាហ៍។

10 II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត)
បទដ្ឋាន (Standard)៖ ជាលក្ខណៈវិនិឆ្ឆ័យ​ដែល​ត្រូវបានគេបង្កើតឡើង​ ដើម្បីប្រៀបធៀប​ជាមួយលទ្ធផលជាក់​ស្ដែង​ដែល​អាចវាស់វែងបាន។ ឧ. បរិមាណផលិតផល ឯកតានៃសេវាកម្ម...។ គោលនយោបាយ (Policy)៖ គឺជាលំនាំទូទៅ​នៃ​ការ​ប្រតិបត្តិ ការធ្វើសេចក្ដីសម្រេចចិត្ត​ដែល​សមាជិកនៅ​ក្នុង​អង្គភាព​ត្រូវតែ​អនុវត្តតាម។ ឧ. គោលនយោបាយម៉ាឃីតធិង គោលនយោបាយទិញ។ ទម្រង់បែប​បទ (Procedure)៖ គឺជាផែនការអចន្រ្តៃយ៍​ដែលសរសេរនូវសកម្មភាព​អ្វីដែលត្រូវធ្វើ​ ដើម្បី​ទ្រទ្រង់គោល​នយោបាយ។ ឧ. ទម្រង់បែបបទនៃការដឹកជញ្ជូនគឺកុម៉ង់ឲ្យបានរហ័ស។

11 II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត)
១. អ្វីទៅដែលហៅថាផែនការយុទ្ធសាស្ត្រ? យុទ្ធសាស្រ្តគឺផែនការទូលាយ​នៃ​ការ​ប្រតិបត្តិ​នូវអ្វី​ដែល​ចង់បាន​ ហើយ​នឹង​សម្រេច​នូវ​គោល​បំណង​របស់អង្គភាព​ ហើយនិងបំពេញ​នូវ​គោលបំណងរបស់វា។ បុរាណកាល៖ យុទ្ធសាស្រ្តត្រូវបានគេ​បង្កើត​ និងរៀបចំដោយ​អ្នក​គ្រប់គ្រងជាន់ខ្ពស់​នៃ​អង្គភាព។ ទំនើបកាល៖ ការបង្កើតយុទ្ធសាស្រ្ត​មិនមែន​សម្រាប់តែ​អ្នក​គ្រប់​គ្រង​ជាន់ខ្ពស់ទេ​ យុទ្ធសាស្រ្ត និងការគ្រប់គ្រង​ក៏មានសារៈ​សំខាន់​ចំពោះ​និយោជិត។ ផែនការយុទ្ធសាស្រ្ត​គឺជាដំណើរ​ការ​នៃការត្រួតពិនិត្យ​បរិយ​កាស​ អង្គភាពបង្កើត​គោល​បំណង​ដាក់ចុះនូវគោលដៅ​ដែលចង់បានហើយនិងគោលដៅ និងបង្កើតផែនការប្រតិបត្តិ។

12 II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត)
១. អ្វីទៅដែលហៅថាផែនការយុទ្ធសាស្ត្រ? ផែនការ​យុទ្ធ​សា​ស្រ្ត​គឺ​ជា​ឧបករណ៍​គ្រប់គ្រង​មួយ​ដែល​អាច​ជួយ​ដល់​អង្គការ​មួយ​ផ្តោ​ត​ថាមពល​របស់​ខ្លួន​ដើម្បី​ធានា​ថា​សមាជិក​នៃ​អង្គការ​កំពុង​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ដូច​គ្នា​នេះ​ដែរ​ដើម្បី​វាយ​តម្លៃ​និង​ការ​លៃ​តម្រូវ​ទិសដៅ​របស់​អង្គការ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូ​រ​បរិយាកាស​។ សហ​គ្រាសតួយ៉ាងគួរតែសួរខ្លួនឯងថា៖ តើយើងចង់ក្លាយទៅជាអ្វីនៅពេលអនាគត? ឬ តើយើងត្រូវធ្វើអ្វីនាពេលនេះ ដើម្បីឲ្យធានាបានថា​អនាគតដែលយើងចង់បាន​ត្រូវបាន​សម្រេច?

13 II. មធ្យោបាយសំខាន់ក្នុង​ការធ្វើផែនការ (ត)
២. យុទ្ធសាស្ត្រផែនការអាជីវកម្ម៖ គឺជាឯកសារដែលត្រូវបាន​រៀបចំឡើង​ដោយប្រុងប្រយ័ត្ន​ដែល​រួមមាន​ចំណុចសំខាន់ៗបួនជំហាន៖ ការវិភាគខាងក្នុង​ (ភាពខ្លាំង និងភាពខ្សោយ) បង្កើត Vision, mission, objective/goal ការវិភាគ​ SWOT និងការបង្កើត យុទ្ធសាស្រ្ត ការប្រតិបត្តិ យុទ្ធិវិធី ការវិភាគខាងក្រៅ (ឱកាស និងការ គំរាមគំហែង) លទ្ធផលនៃការ វាយតម្លៃ

14 ២. យុទ្ធសាស្ត្រផែនការអាជីវកម្ម៖
ក. ទស្សនៈវិស័យ (Vision): វាផ្ដោតទៅលើអនាគតដែលក្រុមហ៊ុនត្រូវបានដឹកនាំ និងអ្វីដែល​ក្រុមហ៊ុន​នឹង​ប្រែក្លាយ​នាពេល​ខាង​មុខ ឬអង្គភាព​នឹងក្លាយជាអ្វីនៅពេល​៥ ឬ១០ឆ្នាំក្រោយ។ វាទាក់ទងនឹងសំនួរថា តើក្រុមហ៊ុនប្រភេទណាដែលយើងចង់បង្កើត?។ ទស្សនៈ​វិស័យ​: គឺអ្វី​ដែល​យើង​ឃើញ​ដែល​អាច​ធ្វើ​បាន​ដូច​ជា​សម្រាប់​ខ្លួន​យើង​សម្រាប់​​អ្នក​ផ្សេង​ទៀត​សម្រាប់ក្រុមហ៊ុននិង​សម្រាប់​អង្គភាព​។ ឧ. ទស្សនៈវិស័យរបស់សាកលវិទ្យាល័យបៀលប្រាយគឺ “​ ផ្តល់សេវាកម្មសម្របសម្រួលដើម្បីជួយអោយនិស្សិតទាំងអស់អាចសម្រេចបាននូវ គោលដៅនៃការសិក្សាស្រាវជ្រាវ និងអាជីពការងាររបស់ពួកគេក្រោយពេលបញ្ចប់ ការសិក្សានៅសាកលវិទ្យាល័យ ។

15 ២. យុទ្ធសាស្ត្រផែនការអាជីវកម្ម (ត)
២. យុទ្ធសាស្ត្រផែនការអាជីវកម្ម (ត) ខ. គោលបំណង (Purpose): គោលបំណងគឺបង្ហាញនូវគោលបំណងរបស់អង្គភាព​ដែលវាផ្ដល់នូវចម្លើយ​ចំពោះ​សំណួរជាមូលដ្ឋានគឺ៖ យើងជានរណា? យើងធ្វើអ្វី? យើងធ្វើឲ្យនរណា? របាយការណ៍គោលបំណង៖ បង្ហាញនូវហេតុផលរបស់អង្គាភាពចំពោះវត្តមាន ផ្ដល់នូវចំណុចផ្ដើមក្នុងការកំណត់គោលដៅ​របស់អង្គភាព ផ្ដល់នូវការទំនាក់ទំនង​ដែល​តភ្ជាប់រវាង​និយោជិតទាំងអស់របស់អង្គភាព​ ផ្ដល់មធ្យោបាយដែល​អ្នកគ្រប់គ្រងអាចវាយតម្លៃការប្រឹងប្រែងរបស់គេ​បែរ​ទៅ​រក​គោល​ដៅ​របស់អង្គាភាព។

16 ខ. គោលបំណង (Purpose) ឧ. គោលបំណង​​ប៊ែល​ធី ទំ​នាក់​ទំនង​អន្តរ​ជាតិ​គឺ “គឺ​ជា​ផ្នែក​មួយ​នៃ​ប៊ែល​ធី​គ្រុប ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​  ក៏​ដូច​ជា​ចូល​រួម​បង្កើន​ធន​ធាន​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន ​ជាប្រមុខ​។​ គោល​បំណង​ទី​២​ គឺ​ធ្វើ​កិច្ច​សហ​ប្រតិ​បត្ត​ការ​ជា​មួយ​បណ្តា​សាលា​ និង​សាកល​វិទ្យា​ល័យ​ល្បីៗ​នៅ​ក្រៅ​ប្រទេស​ ដូច​ជា​ ចក្រ​ភព​-អង់​គ្លេស​ សហ​រដ្ឋ​អា​មេ​រិច​ ​អូ​ស្ត្រា​លី​ ​ញូវ​សា​ឡែន​ ​ម៉ា​ឡេ​ស៊ី​ ​និង​ប្រទេស​មួយ​ចំនួន​ទៀត​លើ​សកល​លោក​ដើម្បី​ ស្វែង​រក​គ្រឹះ​ស្ថាន​អប់​រំ​ល្អ​ៗ​ដែល​មាន​គុណ​ភាព​អប់​រំ​ខ្ពស់​  ដើម្បី​បញ្ជូន​សិស្ស​ -​ និស្សិត​កម្ពុជា​យើង​អោយ​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ទី​នោះ​។​

17 ខ. គោលបំណង (Purpose) (ត)
​គោល​បំណង​ទី៣​ ​គឺ​ផ្តល់​នូវ​ព័ត៌​មាន​លំ​អិត​ច្បាស់​លាស់​ដែល​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​សិក្សា​ ​ទី​តាំង​គ្រឹះ​ស្ថាន​សិក្សា​  កន្លែង​ស្នាក់​នៅ​របស់​សិស្ស​-​និស្សិត​ ​បរិយា​កាស​ជុំវិញ​កន្លែង​រស់​នៅ​ ​ដើម្បី​ជម្រាប​ជូន​អាណា​ព្យា​បាល​សិស្ស​ -​ និស្សិត​ទាំង​អស់​ដែល​មាន​បំណង​ចង់​បញ្ជូន​ បុត្រ​ធីតា​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​  ធ្វើ​ការ​ត្រិះ​រិះ​ពិចារ​ណា​មុន​នឹង​សម្រេច​ចិត្ត​បញ្ជូន​ពួក​គេ​អោយ​ទៅ​ បន្ត​ការ​សិក្សា​នៅ​ទី​នោះ​។​ តាម​រយៈ​ប៊ែល​ធី​ ​ទំនាក់​ទំនង​អន្តរ​ជាតិ​ ​សិស្ស​-​និស្សិត​កម្ពុជា​នឹង​ ទទួល​បាន​ការ​អប់រំ​ស្រប​តាម​ស្តង់​ដា​ អន្តរ​ជាតិ​ ព្រម​ទាំង​មាន​ឱកាស​បាន​សិក្សា​ស្វែង​យល់​អំពី​ការ​រស់​នៅ ​ទំនៀម​ទំលាប់​ ប្រពៃ​ណី​ ​ និង​វប្បធម៌​នៅ​ឯ​ក្រៅ​ប្រទេស​។​  នៅ​ពេល​បញ្ចប់​ការ​សិក្សា​  ពួក​គេ​ទាំង​អស់​ នឹង​ក្លាយ​ជា​ពល​រដ្ឋ​ដ៏​ល្អ​ពោរ​ពេញ​ទៅ​ដោយ​សមត្ថ​ភាព​ទាំង​ផ្នែក​ភាសា​ ​ បច្ចេក​ទេស​ ​ជំនាញ​ ​និង​ធ្វើ​ជា​ទំពាំង​ស្នង​ឬស្សី​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​

18 គោលបំណង -គោលដៅ ​គោល​បំណង៖ ទូលំទូលាយ ការសម្រេចរយៈពេលវែង​ដែល​អង្គភាពប្រាថ្នាចង់សម្រេចនៅពេលអនាគត។ គោលដៅ៖ ជាក់លាក់ ការងាររយៈពេលខ្លីដែលត្រូវសម្រេចឲ្យបាន​ដើម្បី​សម្រេចគោលដៅ​របស់អង្គភាព។ ឧ. គោលដៅ និង គោលបំណងសាកលវិទ្យាល័យបាត់ដំបងមានគោលដៅ និងគោលបំណង៣សំខាន់ៗ៖ ១. អប់រំ និង បណ្តុះបណ្តាលនិសិ្សត​គ្រប់កម្រត់ និង គ្រប់ប្រភេទប្រកបដោយគុណភាពលើជំនាញ ភាសាវប្បធម៌វិទ្យាសាស្រ្តនិងបចេ្ចកវិទ្យស្របតាមតម្រូវការជាក់ស្តែងរបស់ប្រទេសជាពិសេសនៅភូមិភាគពាយ័ព្យ។ ២. សិក្សាស្រាវជ្រាវ អភិវឌ្ឍ និង ផ្សព្វផ្សាយ វប្បធម៌ វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យាសំដៅចូលរួមចំណែកដោះស្រាយបញ្ហាសង្គម បចេ្ចកវិទ្យា និង វិទ្យាសាស្រ្តនៅកម្ពុជា។ ៣. ចូលរួមចំណែកអភិវឌ្ឍសង្គមតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអំណាច​មូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្កការក្រៅរដ្ឋាភិបាល និង សាកលវិទ្យាល័យ​ជាមិត្តនៅលើសាកលលោក។

19 ៣. ការវិភាគស្ថានការ ១. កត្តាខាងក្រៅ៖
សេដ្ឋកិច្ច៖ កត្តាសេដ្ឋកិច្ចដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើក្រុមហ៊ុន​ និងអង្គភាពភាគច្រើន​ដែល​មាន​អតិផរណា បរិត្តផរណា ឧច្ចាវចភាព ក្នុង​អត្រា​នៃ​ការ​ប្ដូរ​រូបិយវត្ថុ អត្រាការប្រាក់ ទីផ្សារហិរញ្ញវត្ថុ វដ្ដជីវិត និងអាជីវកម្ម.....។ សង្គម-វប្បធម៌៖ ក្រុមហ៊ុនត្រូវទទួលរងឥទ្ធិពល​ដោយតម្រូវការសង្គម​នៅ​ពេល​ដែល​សង្គមមាន​ការប្រែប្រួល​ ក្រុមហ៊ុនជាធម្មតាទទួលរងនូវការជះ​ឥទ្ធិពលផងដែរ។ បច្ចេកវិទ្យា៖ ផ្នែកនេះទាក់ទងទៅនឹងដំណើរការ​បច្ចេកវិទ្យា​ពិភពលោកទាំងមូល​ដូចជាផ្នែកកុំព្យូរទ័រ និងការទំនាក់ទំនង។

20 ១. កត្តាខាងក្រៅ៖ ​(ត) ការប្រកួតប្រជែង៖ ក្រុមហ៊ុនទាំងអស់គឺត្រូវទទួលរងឥទ្ធិពលផ្ទាល់​ដោយ​សកម្មភាពនៃអ្នក​ប្រកួតប្រជែង​របស់គេ​ដែល​ប្រជែងរកអតិថិជន​ និងទីផ្សារដូចគ្នា។ អតិថិជន៖ អតិថិជនមានផលប៉ះពាល់ដោយផ្ទាល់ទៅលើក្រុមហ៊ុន​ ដែល​អាស្រ័យទៅលើចំណង់ចំណូលចិត្ត រសជាតិ តម្រូវការ ហើយនិងការរំពឹងទុក។ អំណាចនៃការចរចារនៃអតិថិជនក៏ជាកត្តាដែលមានសារៈសំខាន់ណាស់ផងដែរ។​ ការផ្ដល់កម្លាំងពលកម្ម៖ ផ្នែកនេះទាក់ទងទៅនឹងសមត្ថភាពក្នុងការលើកទឹកចិត្ត​ និងថែរក្សា​ធនធានមនុស្ស​ដែលសំខាន់​សម្រាប់អង្គាភាព​ក្នុងការ​បំពេញតួនាទីដែលមានលក្ខណៈប្រកួតប្រជែង។

21 ២. កត្តាខាងក្នុង៖ ធនធានមនុស្ស ផលិតផល និងសេវាកម្ម ហិរញ្ញវត្ថុ សម្ភារបច្ចេកវិទ្យា គោលនយោបាយ វប្បធម៌របស់អង្គភាព

22 ផែនការយុទ្ធវិធី/ផែនការប្រតិបត្តិការ
ឋានានុក្រមនៃផែនការ គោលបំណង ផែនការយុទ្ធសាស្ត្រ ផែនការយុទ្ធវិធី/ផែនការប្រតិបត្តិការ ផែនការប្រើតែម្ដង ផែនការអចិន្រ្តៃ កម្មវិធី គោលនយោបាយ គម្រោង ទម្រង់ការ គម្រោងថវិកា ក្បួនវិន័យ

23 ឋានានុក្រមនៃផែនការ (ត)
ឋានានុក្រមនៃផែនការ (ត) ផែនការប្រើប្រាស់តែម្ដង៖ កម្មវិធី៖ ក្នុងបរិបទនេះគឺជាផែនការប្រើប្រាស់តែម្ដងទំហំធំដែលមានសកម្មភាព​ទាក់ទងគ្នាជាច្រើន។ គម្រោង៖ គឺជាផែនការប្រើតែម្ដងដែលជាផ្នែកមួយ ឬសមភាគមួយនៃកម្មវិធី ឬក៏មានទំហំតូចជាងកម្មវិធី។ ឧ. កម្មវិធីស្ថាបនាផ្លូវក្រោមសមុទ្រ។ គម្រោងថវិកា៖ គឺជាផែនការហិរញ្ញវត្ថុវាបង្ហាញយ៉ាងលំអិតនូវធនធាន ឬបេឡាដែលបែងចែកសម្រាប់ កម្មវិធី គម្រោង ផលិត​ផល ឬផ្នែកណាមួយជាក់លាក់។

24 ឋានានុក្រមនៃផែនការ (ត)
ផែនការអចិន្ត្រៃ៖ គឺជាផែនការដែលបង្កើតឡើងសម្រាប់ស្ថានភាព​ដដែលៗ​(កើតម្ដងហើយម្ដងទៀត)។ ឧ. រដ្ឍធម្មនុញ្ញនៃ​សហរដ្ឋអាមេរិក មានអាយុកាលជង ២០០ឆ្នាំមកហើយ។ គោលនយោបាយ៖ គឺជាគោលការណែនាំទូទៅសម្រាប់ធ្វើសេចក្ដីសម្រេចចិត្ត។ គោលនយោបាយធនធានមនុស្ស​ អាចសង្កត់ទៅលើការលើកទឹកចិត្ត​ចំពោះបុគ្គលិកខាងក្នុងក្រុមហ៊ុន គោលនយោបាយនៃថ្លៃទំនិញ អាចជាការហាមឃាត់មិនឲ្យយកអំណោយពីអ្នកផ្គត់ផ្គង់។ ទម្រង់ការ៖ គឺជាការណែនាំផ្លូវ (មគ្គុទ្ទេស៍) ដែលបង្ហាញពីព័ត៌មានលំអិត​នៃរបៀបអនុវត្តសកម្មភាព។ ឧ. អ្នកគ្រប់គ្រងម្នាក់​ធ្វើការដំណាង​ឲ្យសមាគមន៍មួយបានបង្កើតគោលនយោបាយលើការយឺតយ៉ាវ និងអវត្តមានរបស់បុគ្គលិក។ ក្បួនវិន័យ៖ គឺជាផែនការអចិន្ត្រៃយ៍វាជាសេចក្ដីថ្លែងការនៃអំពើ ឬសកម្មភាព​ផ្សេងៗ​ដែលត្រូវប្រព្រឹត្ត ឬមិនត្រូវធ្វើនៅក្នុងជាក់លាក់មួយ។

25 ការវិភាគ SWOT ការវិភាគ SWOT ការវយតម្លៃផ្នែកខាងក្នុង របស់អង្គភាព
អ្វីទៅជាភាពខ្លាំងរបស់យើង? ប្រសិទ្ធិភាពនៃការផលិត ធនធានជំនាញ ចំណែកទីផ្សារលក់ ខ្លាំងខាងហិរញ្ញវត្ថុ កេរ្តិ៍ឈ្មោះល្អ អ្វីទៅជាភាពខ្សោយរបស់យើង? អស់ឱកាស ខ្វះការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាហួសសម័យ ខ្សោយការគ្រប់គ្រង បរាជ័យពីអតីត ការវិភាគ SWOT អ្វីទៅជាឱកាសរបស់យើង​? អាចរកទីផ្សារថ្មី សេដ្ឋកិច្ចខ្លាំង ដៃគូរប្រជែងខ្សោយ ការលេចចេញនូវបច្ចេកវិទ្យាថ្មីៗ ទីផ្សារចាស់មានការីកចំរើន អ្វីទៅជាការគម្រាមកំហែង? ការប្រកួតប្រជែងថ្មី បទបញ្ជាថ្មីៗ ការផ្លាស់ប្ដូររសជាតិទីផ្សារ ផលិតផលជំនួស ខ្វះខាតធនធាន ការវាយតម្លៃផ្នែកខាង ក្រៅរបស់អង្គភាព

26 Smart S: Specific (ជាក់លាក់) : គោលបំណងរបស់ការងារ​ ត្រូវតាមច្បាប់ ខ្លី ងាយស្រួលយល់។ M: Measurable (អាចវាស់វែងបាន) : គោលបំណងត្រូវតែអាចវាស់វែងបាន និងអាចកំណត់ចំនួនបាន ដែលអាចធ្វើទៅបាន។ A: Attainable (អាចសម្រេចបាន): គោលបំណងគួរបង្ហាញ និងអាចធ្វើទៅបានជាមួយនឹងសមត្ថភាពរបស់និយោជិក។ R: Result (លទ្ធផល): គោលបំណងគួរតែផ្ដោតទៅលើលទ្ធផលដែលត្រូវសម្រេច។ T: Time (ពេលវេលា): គោលបំណងគួរតែកំណត់ពេល និងអាចលៃពេលបាន។

27 Smart

28 ៤. ការបង្កើតយុទ្ធសាស្ត្រ​
១. យុទ្ធសាស្ត្រម៉ាខិតធិង (Marketing Strategy): បង្កើតគោលបំណងទីផ្សារ (អាស្រ័យទៅលើការវិភាគស្ថានភាព) អនុវត្តនូវការកាត់ចំណែកទីផ្សារ ជ្រើសរើសទីផ្សារគោលដៅ និងវាស់វែងតម្រូវការទីផ្សារ បង្កើតយុទ្ធសាស្ត្រម៉ាខិតធិងម៉ិច (Marketing Mix) “P” Strategy : Product, Price, Promotion & Distribution “4P” Strategy: Product, Price, Promotion & Place ការកំណត់ការព្យាករណ៍លក់

29 ៤. ការបង្កើតយុទ្ធសាស្ត្រ (ត)​
២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): ក. ជ្រើសរើសទីតាំង៖ អាចឲ្យយានយន្តចេញចូលបាន ស្ថិតជិតទិផ្សារ ងាយរកកម្លាំងពលកម្ម ឬវត្ថុធាតុដើម កត្តាផ្សេងៗ (ដី អាគារ សម្ភារៈ កម្លាំងពលកម្ម...) គុណសម្បត្តិនៃសេវាកម្មក្នុងតំបន់ (គោលនយោបាយ ធនាគារ ការធានារ៉ាប់រង...) ច្បាប់ក្នុងតំបន់ សម្ភារប្រើប្រាស់ផ្សេងៗ (ការផ្គត់ផ្គង់ទឹក អគ្គីសនី បំពង់បង្ហូរទឹក.....)

30 ២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ខ. ការរៀបចំពង្រៀង៖ ទាក់ទងទៅហ្នឹងរូបសណ្ឋាននៃអាគារ កន្លែងធ្វើការ និង​សម្ភារៈ​ ការផ្ដោត​ទៅលើចរន្តការងារតាមរយៈប្រព័ន្ធដែលធ្វើឲ្យ​អង្គភាពអាចដំណើរការឲ្យមានភាពរលូន និងប្រសិទ្ធិភាពខ្ពស់។

31 ២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
គ. ការរចនាផលិតកម្ម ដំណើរការប្រតិបត្តិ៖ ដំណើរការផលិតកម្ម - ប្រតិបត្តិគឺជាដំណើរការលូននៃផលិតកម្ម ឬសេវាកម្ម ដោយមានការកំណត់នូវបទដ្ឋានច្បាស់លាស់មួយសម្រាប់អង្គភាពក្នុងការប្រតិបត្តិ​នៅក្នុងការផលិត នូវផលិតផលរបស់ខ្លួន។ ឧទាហរណ៍៖ មុខចូល មុខចេញ ធនធាន ​ ផលិតផល កម្លាំងពលកម្ម សេវាកម្ ផ្សេងៗ ធនធាន ពលកម្ម ស្ថានីយ៍ ការងារ 1 ស្ថានីយ៍ ការងារ 2 ស្ថានីយ៍ ការងារ 3 ស្ថានីយ៍ ការងារ 4

32 ២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ឧទាហរណ៍៖ A B E F G H C D ស្ថានីយ៍ការងារ 1(៣ នាទី) ស្ថានីយ៍ការងារ 2 (៤ នាទី) ស្ថានីយ៍ការងារ 3 (១ នាទី) ស្ថានីយ៍ការងារ 4 (២ នាទី) ពេលប្រតិបត្តិ (៨ម៉x៦០នាទី) =៤៨០ នាទី សមត្ថភាពផលិត=_____________________________ =៤៨ ឯកត្តា/ថ្ងៃ វដ្ដពេលវេលា (៣+៤+១+២ )

33 ២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ឃ. ផែនការសន្និធិ៖ គោលបំណងនៃផែនការសន្និធិ គឺដើម្បីឲ្យ​មានទំនិញត្រឹមត្រូវ បរិមាណ​ត្រឹម​ត្រូវ ពេលវេលា និងទីកន្លែង​ត្រឹមត្រូវ។ ឧទាហរណ៍៖ វិធីសាស្ត្រសន្និធិទាន់ពេល​ (The just in time method-JIT) សំដៅទៅលើទំនិញថ្មីត្រូវបានទទួល​ដោយ​សន្មតិថានៅពេលដែលទំនិញ​ចុងក្រោយនៃ​សន្និធិដើមគ្រា​ត្រូវបានដាក់ចូល​ទៅក្នុងសេវាកម្ម។ សន្និធិដើមគ្រាគឺជាការចំណាយកត់ត្រាសន្និធិនៃការងារនៅក្នុងក្រុមហ៊ុនដែលបានកត់ត្រាគណនេយ្យនៅពេលចាប់ផ្តើមនៃរយៈពេល គណនេយ្យមួយ។ សន្និធិដើមគ្រានេះគឺជាការចំណាយកត់ត្រានៃសន្និធិនៅចុងបញ្ចប់នៃរយៈពេលគណនេយ្យមុនភ្លាម, ដែលបន្ទាប់មកអនុវត្តទៅមុខចូលទៅក្នុងការចាប់ផ្តើមនៃ​រយៈពេលគណនេយ្យបន្ទាប់។

34 ២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ង. ការគ្រប់គ្រងគុណភាព៖ ការគ្រប់គ្រងគុណ​ភាពទាក់ទងទៅនឹងដំណើរការនៃការត្រួតពិនិត្យ ផលិតផល និងសេវាកម្ម ដើម្បីឲ្យដឹងថាពួកគេឆ្លើយតប​ទៅនឹងបទដ្ឋានពិតប្រាកដ។ ច. ការព្យាករណ៍ការផលិត៖ គឺជាដំណើរការនៃការប្រើប្រាស់ព័ត៌មានពីអតីត និងបច្ចុប្បន្ន​ ដើម្បីព្យាករណ៍​ការផលិតនាពេលអនាគត។ តម្រូវកាផលិត= គម្រោងលក់ + (សន្និធិចុងក្រោយ - សន្និធិដើមគ្រា) Production Requirement = Project Sale + (Desire Ending Inventory – Beginning Inventory)

35 ២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ឆ. យុទ្ធសាស្រ្តអង្គភាព ការធ្វើសេចក្ដីសម្រេចចិត្ត​ត្រូវបានគេធ្វើឡើង​ជារចនាសម្ព័ន្ធស្របច្បាប់​នៃអាជីវកម្ម។ ទម្រង់នៃអាជីកម្មមានបីគឺ៖ ក្រុមហ៊ុនឯកកម្មសិទ្ធិ៖គឺជាអាជីវកម្មដែលកាន់កាប់ និងប្រតិបត្តិ​ដោយ​មនុស្ស​ម្នាក់ (បំណុលគ្មានកំណត់)។ ក្រុមហ៊ុនសមូហនាម៖ គឺជាអាជីវកម្មដែលកាន់កាប់ និងប្រតិបត្តិ​ដោយ​មនុស្ស​ពីរ ឬច្រើនជាង។ ហើយវាចែកចេញជាពីរ​ប្រភេទគឺក្រុមហ៊ុនសហកម្មសិទ្ធិ​ទូទៅ និងក្រុមហ៊ុនឯកកម្មសិទ្ធិ​ទទួលខុស​ត្រូវមានក្រិត។ ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុន​សារជីវកម្ម ឬក្រុមហ៊ុនអនាមិក៖ អាជីកម្មគ្រប់គ្រង និងប្រតិបត្តិដោយម្ចាស់ភាគ​ហ៊ុន​ ហើយបំណុលមានកំណត់ចំពោះ

36 ២. យុទ្ធសាស្ត្រផលិតកម្ម (Production Strategy): (ត)
ជ. គម្រោងហិរញ្ញវត្ថុ ព្យាករណ៍របាយការចំណូល៖ គឺជាគម្រោងនៃការប្រមើលមើលនៃការលក់ ចំណាយ និងចំណូលរបស់អង្គភាព។ ព្យាករណ៍តារាងតុល្យកា៖ គឺជាគម្រោងនៃទ្រព្យសម្បត្តិ បំណុល និងកម្រិត​ទ្រព្យសម្បត្តិ​របស់ម្ចាស់នាពេលអនាគត។ គម្រោងថវិកា៖ គឺជាលំដាប់នៃថវិកាប្រចាំខែ ប្រចាំត្រីមាស ដែលបង្ហាញនូវ​បង្កាន់ដៃ​ប្រាក់​ និងតម្រូវការនៃការខ្ចី ដើម្បីឆ្លើយតប​ទៅ​នឹងតម្រូវការ​​ហិរញ្ញ​វត្ថុ។ ចំណុចស្រង់ដើម៖ គឺជាកម្លាំងលក់ ដែលចំណូល​ស្មើ​នឹងថ្លៃដើម ដែលជាហេតុនាំឲ្យ​មិនចំណេញ មិនខាត។

37 III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making):
១. អ្វីទៅដែលហៅថាការធ្វើសេចក្ដីសម្រេចចិត្ត? ការធ្វើសេចក្ដីសម្រេចចិត្ត គឺជាដំណើរនៃការកំណត់បញ្ហា និងឱកាស ដើម្បីដោះស្រាយ។ ការសម្រេចចិត្តគឺជាការពិពណ៌នា ពីដំណាក់កាលជ្រើសរើសនៃមធ្យោបាយផ្សេងៗជាច្រើន ដើម្បីដាក់ចេញនូវកម្មវិធីប្រតិបត្តិ ឬកម្មវិធីសកម្មភាពរបស់និយោជិកទាំងអស់ក្នុងដំណើរការអាជីវកម្ម។ អ្នកគ្រប់គ្រងទាំងអស់ត្រូវមានភាពឈ្លាសវៃក្នុងការធ្វើការ​សម្រេចចិត្ត​ព្រោះការដាក់ចេញនូវការសម្រេចិត្តរបស់អ្នគ្រប់គ្រងនីមួយៗ​ជាការកំណត់ភាពជោគជ័យ ឬបរាជ័យរបស់ក្រុមហ៊ុន។

38 III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
២. ប្រភេទនៃការគ្រប់គ្រងសេចក្ដីសម្រេចចិត្ត៖ ក. កាសម្រេចចិត្តបែប Programmed Vs Non-Programmed Decision making៖ Programmed Decision៖ គឺជាសេចក្ដី​សម្រេចចិត្ត​ ដែល​ធ្វើ​ឡើង​ជាការរំពឹងទុកនៃការផ្លាស់ប្ដូរ​ខាងក្រៅ។ Non-Programmed Decision៖ ជាដំណើរការនៃការកំណត់​ និងដោះ​ស្រាយ​បញ្ហា​នៅ​ពេលដែល​បញ្ហា​មានតែមួយ ហើយវាគ្មានទម្រង់បែបបទដែល​បាន​បង្កើត​ដដែលៗ កាលពីមុនដែលត្រូវបានគេប្រើជាតំរុយ។

39 III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
ខ. កាសម្រេចចិត្តបែប Proactive Vs Reactive Decision Making៖ Proactive Decision៖ គឺជាសេចក្ដី​សម្រេចចិត្ត​ ដែល​ធ្វើ​ឡើង​ជាការរំពឹងទុកនៃការផ្លាស់ប្ដូរ​ខាងក្រៅ ឬលក្ខខណ្ឌផ្សេងៗ​។ Reactive decision៖​គឺជាសេចក្ដី​សម្រេចចិត្ត​ ដែល ធ្វើ​ឡើង​ក្នុងការឆ្លើយតប​ទៅ​លើការ​ផ្លាស់ប្ដូរខាងក្រៅ​។

40 III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
គ. កាសម្រេចចិត្តបែប Intuitive Vs Systematic Decision Making៖ Intuitive Decision៖ គឺជាដំណើរការ​នៃការប៉ាន់ស្មាន​ ទស្សន៍ទាយ ដើម្បីធ្វើ​សេចក្ដី​សម្រេចចិត្ត​ក្នុងចំណោម​ដំណោះ​ស្រាយ​ផ្សេងៗ ។ Systematic decision៖ គឺជាការរៀបចំភាពពិត ប្រមូលព័ត៌មាន​ ដំណើរការវិភាគទិន្នន័យ​សម្រាប់​ការជ្រើស​រើស​ក្នុងចំណោម​ដំណោះ​ស្រាយ​ផ្សេងៗ​។

41 III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
៣. ដំណើរការ​នៃការធ្វើ​សេចក្ដីសម្រេចចិត្ត៖ Step 1 Step 2 Step 3 Step 4 Find & Defined the Source of problem Generate & valuate Alternative solution Select Preferred solution Implement The Solution & monitoring Recycle process as necessary

42 III. ការធ្វើសេចក្ដីសម្រេចចិត្ត (Decision Making)(ត)
៤. កាសម្រេចចិត្តជាក្រុម និងបុគ្គល ១. ការធ្វើសេចក្ដីសម្រេចចិត្ត​ជាបុគ្គល​ ​គឺជាប្រធានបទ​ដែលជាកត្តាឥរិយាបថ​ដែលទាក់ទងទៅនឹងតម្លៃ​របស់​បុគ្គល​ បុគ្គលិក​លក្ខណៈ​ ឧប្បនិស្ស័យ​នៃ​ភាព​ប្រថុយ​ប្រថាន​ និងសក្ដានុពលនៃការខ្វះការពិភាក្សា។ បច្ច័យមិនល្អ​ដែលបណ្ដាល​មកពី​ការធ្វើសេចក្ដី​សម្រេចចិត្ត​មានដូចជា៖ ព័ត៌មានដែលមាន​តិចតួច​​ ដែលធ្វើការសម្រេចចិត្តនេះ​មានការខុសឆ្គង​ មានគំនិតមិនទូលំទូលាយ ធ្វើឲ្យអ្នកក្រោយបង្គាប់មិនសូវយល់​ និងចូលរួម​អនុវត្តន៍​មិន​បាន​សស្រាក់​សស្រាំ។

43 ៤. កាសម្រេចចិត្តជាក្រុម និងបុគ្គល (ត)
២. ការធ្វើសេចក្ដីសម្រេចចិត្ត​ជាក្រុម ​ គឺជាធម្មតាស៊ីពេលច្រើន​ ជាងការធ្វើ​សេចក្ដី​សម្រេចចិត្តជាបុគ្គល​ ដើម្បីឈានដល់​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត។ ការស្រាវជ្រាវបានបង្ហាញថា​ ការសម្រេចចិត្តដោយមតិទូទៅ​ដែលមាន​អ្នកចូលរួម​ ប្រាំ ឬច្រើន​ជាងប្រាំ​ ជាទូទៅ​ឧត្តុងឧដ្តម​ជាងការធ្វើសេចក្ដីសម្រេចចិត្តជាបុគ្គល។

44

45


Download ppt "វិទ្យាស្ថានខ្មែរជំនាន់ថ្មីInstitute of New Khmer"

Similar presentations


Ads by Google