Presentation is loading. Please wait.

Presentation is loading. Please wait.

សេចក្ដីប្រកាសស្វែងរកឯកសារទស្សនទាន សំរាប់ជំនួយបន្ត (ជំហានទី២)

Similar presentations


Presentation on theme: "សេចក្ដីប្រកាសស្វែងរកឯកសារទស្សនទាន សំរាប់ជំនួយបន្ត (ជំហានទី២)"— Presentation transcript:

1 សេចក្ដីប្រកាសស្វែងរកឯកសារទស្សនទាន សំរាប់ជំនួយបន្ត (ជំហានទី២)
មូលនិធិសង្គមស៊ីវិល ម.ស.ស សេចក្ដីប្រកាសស្វែងរកឯកសារទស្សនទាន សំរាប់ជំនួយបន្ត (ជំហានទី២) Call For Concept Note For Sub-Grant (Second Round) Forum for CSO’s Good Government, Accountability, Transparency, and Legal Compliance 13 December 2018 Vision: Sustainable Development for Cambodia

2 តើអ្វីទៅជា មូលនិធិសង្គមស៊ីវិល​ (ម ស ស)?
មូលនិធិសង្គមស៊ីវិល (ម.ស.ស) ជាអ្វី? គឺជាប្រភេទមូលនិធិសង្គមស៊ីវិលតែមួយគត់និង ខុសប្លែកពីគេ​ ដែលផ្តួចផ្តើមដោយ គណៈកម្មាធិការសហប្រតិ្តការដើម្បីកម្ពុជា​ ​​ ​(គ.ស.ក) ហើយនឹងត្រូវបានគ្រប់គ្រងដោយអង្គភាពមួយនៃ អង្គការ គ.ស.ក ដោយមានការគាំទ្រជាយុទ្ធសាស្ត្រពីគណៈកម្មាធិការដឹកនាំ។ ម.ស.ស មានការប្តេជ្ញាចិត្តនិងយុទ្ធសាស្រ្ត ដើម្បីទាញយកធនធាននានាដែលមានសក្តានុពលនិងប្រកប​ដោយ​​និរន្តរភាព​ សំរាប់អង្គការសង្គមស៊ីវិលកម្ពុជា។ ម.ស.ស នឹងលើកកម្ពស់ ប្រសិទ្ធភាពនៃការចំណាយ ការផ្តោតលើលទ្ធផលកាន់តែប្រសើរ ឥទ្ធិពលកាន់តែវិជ្ជមានខ្លាំងឡើង និង និរន្តរភាព ដែលអាចជាគំរូដ៏ល្អសម្រាប់ទាក់ទាញម្ចាស់ជំនួយ (សហស្ថាបនិក មូលនិធិ ស្ថាប័នម្ចាស់ជំនួយ និងម្ចាស់ជំនួយផ្សេងៗទៀត) ដើម្បីផ្តល់មូលនិធិដោយផ្ទាល់ដល់ ម.ស.ស ។ ម.ស.ស Civil Society Fund CSF

3 គោលបំណងរបស់​ មូលនិធិសង្គមស៊ីវិល​ (ម ស ស)
គោលបំណងរួម កៀរគរ និង គ្រប់គ្រងធនធានគ្រប់ប្រភេទ រួមទាំងមូលនិធិ នៅក្នុងប្រទេសកម្ពុជា និង ក្រៅប្រទេស ដើម្បីគាំទ្រដល់អង្គការសង្គមស៊ីវិលឲ្យមាននិរន្តរភាព និងប្រតិបត្តិការល្អ របស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ គោលបំណងជាក់លាក់ វេទិកាមួយដើម្បីប្រមូលផ្តុំ​ បង្កើន និងគ្រប់គ្រងធនធានសម្រាប់អង្គការសង្គមស៊ីវិល នៅកម្ពុជាតាមរយៈយន្តការ និងគំនិតផ្តួចផ្តើមសមស្របនានា។ ភ្នាក់ងារគ្រប់គ្រងមូលនិធិ​ ដើម្បីផ្តល់ និង គ្រប់គ្រងជំនួយ ដល់សង្គមស៊ីវិល​ ក្នុងស្រុក និង មូលដ្ឋាន។ ម.ស.ស Civil Society Fund CSF

4 រចនាសម្ព័ន្ធអភិបាលកិច្ច និងដំណើរការ របស់ ម ស ស
មូលនិធិសង្គមស៊ីវិល (ម.ស.ស) នឹងត្រូវគ្រប់គ្រងដោយ គណៈកម្មាធិការសហប្រតិ្តបត្តិការដើម្បីកម្ពុជា ​(គ.ស.ក)​។  គណៈកម្មការដឹកនាំ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការគាំទ្រ និងយុទ្ធសាស្ត្រដល់ គ.ស.ក ដែលជាលេខាធិការដ្ឋាន។ ជាគោលការណ៍ គណៈកម្មការដឹកនាំ មានសមាជិកចំនួន​០៧រូប៖ តំណាងមកពី គ.ស.ក និងជាសមាជិកនៃគណៈកម្មាធិការប្រតិបតិ្ត តំណាងសមាជិករបស់ គ.ស.ក តំណាងម្ចាស់ជំនួយរបស់ គ.ស.ក តំណាងអង្គការសង្គមស៊ីវិលជាតិ តំណាងអង្គការបណ្តា្ដញថ្នាក់ខេត្ត តំណាងមកពីវិស័យឯកជន និង តំណាងពីស្ថាប័នសាសនា (វត្ត​ ព្រះវិហារ)​ ឬអាចជាតំណាងពីស្ថាប័នរដ្ឋ ម្ចាស់ជំនួយ ជំនួយ មូលនិធិសង្គមស៊ីវិល ​​​ (ម ស ស) គណៈកម្មាធិការដឹកនាំ​ ​​​ (ម ស ស) លេខាធិការដ្ឋាន (ម ស ស) គោលការណ៌ ជំនួយបន្ត ជំនួយបន្ត អង្គការសង្គម ស៊ីវិល

5 រចនាសម្ព័ន្ធអភិបាលកិច្ច និងដំណើរការ របស់ ម ស ស
សមាសភាពគណៈកម្មការដឹកនាំ បច្ចុប្បន្នរួមមាន៖ ម្ចាស់ជំនួយ ជំនួយ មូលនិធិសង្គមស៊ីវិល ​​​ (ម ស ស) គណៈកម្មាធិការដឹកនាំ​ ​​​ (ម ស ស) លេខាធិការដ្ឋាន (ម ស ស) គោលការណ៌ ជំនួយបន្ត ជំនួយបន្ត អង្គការសង្គម ស៊ីវិល

6 រចនាសម្ព័ន្ធអភិបាលកិច្ច និងដំណើរការ របស់ ម ស ស
លេខាធិការដ្ឋាន​ របស់មូលនិធិសង្គមស៊ីវិល (ម.ស.ស) នឹងត្រូវបានសម្របសម្រួល ដោយបុគ្គលិកបង្គោលចំនួន២រូប មកពី គ.ស.ក ក្រោមការគាំទ្រជាទូទៅ ពីក្រុមប្រតិបត្តិ និងគណគ្រប់គ្រងរបស់ គ.ស.ក​។  អ្នកទទួលផលសំខាន់ៗ បណ្ដាញអង្គការសង្គមស៊ីវិលថ្នាក់ខេត្ត និងអង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក ថ្នាក់មូលដ្ឋាន​ (សហគមន៍មូលដ្ឋាន) ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ម្ចាស់ជំនួយ ជំនួយ មូលនិធិសង្គមស៊ីវិល ​​​ (ម ស ស) គណៈកម្មាធិការដឹកនាំ​ ​​​ (ម ស ស) លេខាធិការដ្ឋាន (ម ស ស) គោលការណ៌ ជំនួយបន្ត ជំនួយបន្ត អង្គការសង្គម ស៊ីវិល

7 កិច្ចអន្តរាគមន៍របស់ ម ស ស
គោលបំណងទី១ បង្កើតផែនទីធនធាន តាមវិស័យ តំបន់ និងម្ចាស់​ជំនួយ សំរាប់ចែករំលែកជាមួយសមាជិក គ.ស.ក និង បណ្តាញអង្គការមិនមែនរដ្ឋាភិបាល តស៊ូមតិលើភាពយុត្តិធម៌ និងតម្លាភាព ខាង​ពន្ធដែលអាចនាំឱ្យមានការបែងចែកថវិកាជាតិសម្រាប់អង្គការសង្គមស៊ីវិល សហការជាមួយវិស័យឯកជន និងអ្នកពាក់ព័ន្ធសំខាន់ៗ វេទិកាមួយដើម្បីប្រមូលផ្តុំ បង្កើន និងគ្រប់គ្រងធនធានសម្រាប់អង្គការ សង្គមស៊ីវិលនៅកម្ពុជា គ្រប់គ្រង និងអនុវត្តគម្រោងផ្ដល់ជំនួយបន្ត (បង្កើតគោលនយោបាយគ្រប់គ្រងជំនួយបន្ត, លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសដៃគូ ឯកសារពាក់ព័ន្ធផ្សេងៗទៀត ការប្រកាសឲ្យដាក់ឯកសារទស្សនៈទាន សេចក្ដីជូនដំណឹង ឲ្យដាក់គម្រោងស្នើរសុំលម្អិត ការធ្វើបុរេលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើស កិច្ចព្រមព្រៀងផ្តល់ជំនួយ និងផ្តល់ជំនួយជាដំណាក់កាល​ ផ្តល់ការតម្រង់ទិស បណ្តុះបណ្តាល និងជំនួយផ្នែកបច្ចេកទេសសម្រាប់ការគ្រប់គ្រងជំនួយ រៀបចំរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ តាមដានត្រួតពិនិត្យ ការផ្ទៀងផ្ទាត់ចំណាយនៅពេលបញ្ចប់គម្រោង គោលបំណងទី២ ភ្នាក់ងារគ្រប់គ្រងមូលនិធិដើម្បីផ្តល់និងគ្រប់គ្រងជំនួយដល់សង្គមស៊ីវិលក្នុងស្រុក និង​ថ្នាក់​មូលដ្ឋាន។

8 សកម្មភាពថ្មីៗ​ របស់មូលនិធិសង្គមស៊ីវិល​ (ម ស ស) គម្រោងផ្ដល់ជំនួយបន្ត
ដាក់ចេញសេចក្តីប្រកាសស្វែងរកឯកសារទស្សនៈទាន សំរាប់ផ្ដល់ជំនួយបន្ត ដែលមានកាលបរិច្ឆេតផុតកំណត់ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ យើងទទួលបាន​ឯកសារទស្សនៈទានស្នើរមកចំនួន​២៥ ដែលក្នុងនោះមាន៩ឯកសារ ត្រូវបានសំរាំង និងជូនដំណឹង​ដើម្បីឲ្យលើកជាគម្រោងស្នើរសុំលម្អិតសំរាប់ឲ្យ ម ស ស​ ធ្វើការពិចារណា និងវាយតម្លៃ ដើម្បីសំរេចថានឹងផ្ដល់ឬមិនអាចផ្ដល់ជំនួយបន្តនោះ ជំហានបន្ត យើងនឹងរង់ចាំទទួលគម្រោងស្នើរសុំលម្អិតពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំង៩ដែលត្រូវបានសំរាំង ដើម្បីសិក្សានិងវាយតម្លៃបន្ត អនុវត្តជំហានទី១ គម្រោងផ្ដល់ជំនួយបន្ត ក្រោមគម្រោង "ការពង្រឹងសង្គមស៊ីវិលសំរាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យប្រកបដោយ​ និរន្តភាពនៅប្រទេសកម្ពុជា" ដែលផ្តល់​មូលនិធិដោយសហភាពអឺរ៉ុប (EU) និង អង្គការ Bread for the World (BftW)

9 សេចក្តីប្រកាសស្វែងរក ឯកសារទស្សនទានសំរាប់​គម្រោងផ្ដល់ជំនួយបន្ត (ជំហានទី២)
ក្រោមគម្រោង "ការពង្រឹងសង្គមស៊ីវិលសំរាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យប្រកបដោយ​ និរន្តភាពនៅប្រទេសកម្ពុជា" ដែលផ្តល់​មូលនិធិដោយសហភាពអឺរ៉ុប (EU) និង អង្គការ Bread for the World (BftW)

10 តើស្ថាប័នណាខ្លះ ដែលអាចស្នើរសុំជំនួយបន្ត ជំហានទី២​ នេះ?
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជាសមាជិកភាពរបស់​​គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូរបស់សហភាពអឺរ៉ុប និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូ របស់អង្គការ Bread for the World (BfdW)។ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការសហគមន៍មូលដ្ឋាន នៅបណ្តាខេត្តគោលដៅចំនួន ១០ ដែលរួមមាន ខេត្តរតនគីរី ក្រចេះ កំពត ខេត្តព្រះសីហនុ ស្វាយរៀង សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ​តាកែវ និង រាជធានីភ្នំពេញ។ បណ្តាញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្នាក់ខេត្តទាំង១០ខាងលើ និង រាជធានីភ្នំពេញ។ អង្គការឬសហគមន៍មូលដ្ឋានដែលបានស្នើរសុំកាលពីជំហានទី១ តែមិនត្រូវបានសំរាំង ក៏ត្រូវបានអនុញ្ញាត្តិឲ្យដាក់ពាក្យស្នើរសុំ នៅក្នុងជំហានទី២នេះផងដែរ

11 ថវិការបស់ជំនួយបន្ត​ និង កាលបរិច្ឆេទឈប់ទទួលឯកសារទស្សនៈទាន
ម.ស.ស នឹងផ្តល់ជំនួយបន្ត ដែលមានថវិកា រហូតដល់ចំនួន១៥,០០០អឺរ៉ូ សំរាប់១គម្រោង​ (មួយម៉ឺន ប្រាំពាន់​ អឺរ៉ូ) អង្គការទាំងអស់ (ដែលមានសិទ្ធិស្នើរសុំ)​ អាចលើកគម្រោងស្នើរសុំជំនួយបន្តនេះសំរាប់តែ ១គម្រោងតែប៉ុណ្ណោះ​ ក្នុង​១សមីអង្គការ កាលបរិច្ឆេតឈប់ទទួលឯកសារទស្សនៈទាន​ គឺនៅថ្ងៃទី៨ ខែមករា ឆ្នាំ​២០១៩​ វេលាម៉ោង ០៥ ល្ងាច

12 ផែ្នកគម្រោង ដែលសមស្របសំរាប់ទទួលបានការសម្រាំង
ឯកសារទស្សនៈទានសមស្របដែលទទួលបានការសម្រាំង ត្រូវតែបង្ហាញដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដែលធ្វើអោយអង្គការក្នុងស្រុក ឬអង្គការសហគមន៍មូលដ្ឋាន​ មាននិរន្តរភាពហិរញ្ញវត្ថុខ្លួនឯង ដោយប្រើប្រាស់យន្តការភាពជាដៃគូរួមគ្នាជាមួយផែ្នកចម្រុះ និង សកម្មភាពសំបូរបែប។ ភាពជាដៃគូនេះ​ អាចមានការចូលរួមពីផ្នែកចំរុះនានា រួមមានផែ្នកឯកជន សហគ្រាសខ្នាតតូចនិងមធ្យម សហគ្រាសសង្គម និងរដ្ឋាភិបាល។ សកម្មភាពដែលសមស្របទាំងនោះរួមមានដូចជា ការលើកកម្ពស់វិស័យសិល្បៈ/វប្បធម៌​ ការជួយដល់ជនពិការ លើកកម្ពស់ទំនួលខុសត្រូវសង្គម លើកកម្ពស់ផ្នែកកសិកម្ម លើកកម្ពស់ការអប់រំយុវជន គំនិតផ្តួចផ្តើមដ៏ទៃៗទៀត ដែលអាចរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាពនៅក្នុងប្រទេសកម្ពុជា​ ជាពិសេស SDG១៦ & SDG១៧ ។

13 ព៌តមានលម្អិតសំរាប់ការស្នើរសុំជំនួយបន្តនេះ
សូមអញ្ជើញចូលទៅកាន់គេហទំព័រ របស់ គ ស ក ៖ ដើម្បីទាញយកសេចក្ដីលម្អិតរបស់សេចក្ដីប្រកាសស្វែងរកឯកសារទស្សនៈទានសំរាប់ជំនួយបន្តជំហានទី២នេះ ឬតាមរយៈសារអេឡិចត្រូនិច ៖

14 Thanks for your attention!
ម ស ស មានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា​ លោក លោកស្រីទាំងអស់ នឹងដាក់ឯកសារទស្សនៈទាន ដើម្បីកុំឲ្យឱកាសទទួលបានជំនួយបន្តនេះកន្លងផុតទៅ សូមអគុណ


Download ppt "សេចក្ដីប្រកាសស្វែងរកឯកសារទស្សនទាន សំរាប់ជំនួយបន្ត (ជំហានទី២)"

Similar presentations


Ads by Google