Download presentation
Presentation is loading. Please wait.
1
ច្បាប់ស្តីពីការថែទាំសុខភាព និង លោកអ្នក
ច្បាប់ស្តីពីការថែទាំសុខភាព និង លោកអ្នក សួរស្តី ខ្ញុំឈ្មោះ XXX ។ ខ្ញុំសប្បាយរីករាយណាស់ដោយបានជួបលោកអ្នកនាថ្ងៃនេះ ដើម្បីពិភាក្សាអំពីច្បាប់ស្តីពីការថែទាំសុខភាព ច្បាប់ស្តីពីការថែទាំសុខភាពដែលល្មមនឹងចំណាយបាន – និងអ្វីៗដែលវាមានន័យសម្រាប់លោកអ្នក ក្រុមគ្រួសារលោអ្នក និងសហគមន៍លោកអ្នក។
2
បញ្ហា ក្រុមហ៊ុនធានារ៉ាប់រង អាចទាញយកអត្ថប្រយោជន៍ពីលោកអ្នក ហើយអាចចាកចេញពីពលរដ្ឋអាមេរិកចំនួន 129 លាននាក់ ជាមួយស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់។ ការបង់ប្រាក់ធានារ៉ាប់រង បានកើនឡើងច្រើនជាងពីរដងថែមទៀត អស់រយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ រីឯប្រាក់ចំណេញក្រុមហ៊ុនធានារ៉ាប់រង បានកើនឡើងដល់កម្រិតកំពូល។ ពលរដ្ឋរាប់លាននាក់ បានទទួលធានារ៉ាងរងមិនសព្វមុខ ហើយមានពលរដ្ឋជាច្រើននាក់ដែលមានការធានារ៉ាប់រង បានភ័យខ្លាចចំពោះការបាត់បង់ការធានារ៉ាប់រងនេះ។ ហើយមានពលរដ្ឋអាមេរិកចំនួន 50 លាននាក់ ដែលពុំទាន់មាន ការធានារ៉ាប់រងនៅឡើយ។ សំណួរទីមួយ ដែលពលរដ្ឋភាគច្រើនមានគឺ៖ ហេតុអ្វីបានជាយើងត្រូវការច្បាប់ស្តីពីការថែទាំសុខភាព? ចំពោះចម្លើយនេះគឺថា យើងមានទីផ្សារធានារ៉ាប់រងសុខភាព ដែលបានធ្វើការងារយ៉ាងល្អសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងធំៗ ប៉ុន្តែបានធ្វើការងារមិនសូវល្អប៉ុន្មានទេសម្រាប់ក្រុមគ្រួសារអាមេរិក។ អ្នកធានារ៉ាប់រង អាចប្រមូលយក និងជ្រើសរើសយកអ្នកដែលពួកគេបានផ្តល់ការធានារ៉ាប់រងទៅឲ្យ។ ហើយការបង់ប្រាក់ធានារ៉ាប់រងវិញ មានកម្រិតដល់កំពូល នៅពេលដែលអ្នកធានារ៉ាប់រងឬក្រុមហ៊ុនធានារ៉ាប់រងបានធ្វើរបាយការណ៍ប្រាក់ចំណេញ។ ជាលទ្ធផល ពលរដ្ឋរាប់លាននាក់ បានត្រូវជាប់គាំងជាមួយនឹងការធានារ៉ាប់រង ដែលមិនបានធានាចំពោះការព្យាបាលជម្ងឺធ្ងន់ធ្ងរ និងការថែទាំសុខភាពដែលបង្ការទុកជាមុន។ ហើយអ្នកទាំងនោះ ដែលមានការធានារ៉ាប់រងនោះ មិនទាន់បានយល់អំពីមូលដ្ឋាននានាស្តីពីផែនការរបស់ពួកគេឡើយ ហើយបានភ័យខ្លាចចំពោះការបាត់បង់ការធានារ៉ាប់រង ប្រសិនបើនិយោជករបស់ពួកគេបានបញ្ឈប់ការធានារ៉ាប់រង ឬពួកគេបានប្តូរការងារនានា ឬបានចូលនិវត្តន៍។ ពលរដ្ឋអាមេរិកចំនួនហាសិបលាននាក់ ពុំទាន់មានការធានារ៉ាប់រងនៅឡើយ។ ហើយនេះ បានបន្សល់ទុកក្នុងអារម្មណ៍ពលរដ្ឋអាមេរិកជាច្រើននាក់ ដែលហាក់ដូចជាជម្រើសនានាស្តីពីការថែទាំសុខភាពរបស់ពួកគេ មិនបានសិ្ថតនៅក្នុងដៃរបស់ពួកគេឡើយ។
3
ច្បាប់ស្តីពីការថែទាំសុខភាព
នៅខែមីនា ឆ្នាំ2010, ប្រធានាធិបតីអូបាម៉ា Obama បានចុះហត្ថលេខាលើច្បាប់ស្តីពីការថែទាំសុខភាព ដែលល្មមនឹងចំណាយបាន Affordable Care Act ហេតុនេះហើយបានជាសភា Congress បានអនុម័ត ហើយប្រធានាធិបតី President បានចុះហត្ថលេខាលើច្បាប់ស្តីពីការថែទាំសុខភាពដែលល្មមនឹងចំណាយបាន Affordable Care Act ។
4
តើច្បាប់មានន័យអ្វីខ្លះសម្រាប់លោកអ្នក៖ ចំណុចសំខាន់ៗចំនួន 4 ដែលត្រូវយល់ដឹង
បញ្ចប់ការរំលោភបំពាននានាពីក្រុមហ៊ុនធានារ៉ាប់រងដែលអាក្រក់ជាងគេ រៀបចំឲ្យមានការធានារ៉ាប់រងសុខភាពថែមទៀត ដែលល្មមនឹងចំណាយបាន ពង្រឹងកម្មវិធីមេឌីឃែរ Medicare ផ្តល់ជូនជម្រើសនានាដ៏ប្រសើរជាង សម្រាប់ការការធានារ៉ាប់រងសុខភាព ជាពិសេស ច្បាប់នេះមានន័យចំពោះចំណុចសំខាន់ៗទាំងបួនសម្រាប់លោកអ្នក និងក្រុមគ្រួសារលោកអ្នក៖ វាបញ្ចប់ការរំលោភបំពាននានាពីក្រុមហ៊ុនធានារ៉ាប់រងដែលអាក្រក់ជាងគេ។ វារៀបចំឲ្យមានការធានារ៉ាប់រងសុខភាពថែមទៀត ដែលល្មមនឹងចំណាយបាន។ វាពង្រឹងកម្មវិធីមេឌីឃែរ Medicare។ ហើយវាផ្តល់ជូនជម្រើសនានាដ៏ប្រសើរជាង សម្រាប់ការទទួលការការធានារ៉ាប់រងសុខភាព។ ថ្ងៃនេះ ខ្ញុំនឹងជម្រាបជូនសេចក្តីលំអិតបន្តិចថែមទៀតអំពីតំនប់នីមួយៗក្នុងចំណោមតំបន់ទាំងនេះ ហើយផ្តល់ជូនចំណុចសំខាន់ៗចំនួនពីរបីថែមទៀតអំពីច្បាប់នេះ។
5
ថ្ងៃនេះ វាមិនស្របច្បាប់ទេ ចំពោះក្រុមហ៊ុនធានារ៉ាប់រង ដើម្បី៖
ច្បាប់បញ្ឈប់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពពី ការទទួលយកអត្ថប្រយោជន៍ពីលោកអ្នក ថ្ងៃនេះ វាមិនស្របច្បាប់ទេ ចំពោះក្រុមហ៊ុនធានារ៉ាប់រង ដើម្បី៖ បដិសេធការធានារ៉ាប់រងចំពោះកុមារៗ ដោយសារតែស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់ ដូចជា ជម្ងឺហឺត ឬជម្ងឺទឹកនោមផ្អែម។ ដាក់កំណត់ហួសកម្រិតពេលវេលាជីវិតរស់នៅ អំពីថាតើពួកគេត្រូវបង់ប្រាក់សមា្រប់ការថែទាំសុខភាពប៉ុន្មាន ប្រសិនបើលោកអ្នកឈឺ? លុបចោលការធានារ៉ាប់រងរបស់អ្នក នៅពេលលោកអ្នកឈឺ តាមរយៈការស្វែងរកកំហុសឆ្គងមួយអំពីកិច្ចការការិយាល័យលោកអ្នក។ ហើយមានបញ្ហាជាច្រើនទៀត... តាមវិធីទីមួយ ច្បាប់នេះជួយលោកអ្នក គឺតាមរយៈការដាក់កំណត់ឲ្យដំណើរការចំពោះការការពារអ្នកប្រើសេវាកម្មថ្មីខ្លះ។ នាពេលកន្លងមក ក្រុមហ៊ុនធានារ៉ាប់រង អាចទទួលអត្ថប្រយោជន៍ពីលោកអ្នក។ ពួកគេអាចបដិសេធការធានារ៉ាប់រងចំពោះកុមារៗ ដែលមានជម្ងឺហឺត ឬកើតមកមានខូចទ្រង់ទ្រាយបេះដូង។ ពួកគេក៏អាចដាក់កំណត់ហួសកម្រិតពេលវេលាជីវិតរស់នៅ ចំពោះចំនួនទឹកប្រាក់សមា្រប់ការថែទាំសុខភាពដែលពួកគេត្រូវបង់ជូនផងដែរ។ ដូច្នេះ បើលោកអ្នកវិវត្តទៅជាស្ថានភាពសុខភាពធ្ងន់ធ្ងរ ដូចជាជម្ងឺមហារីក ឬជម្ងឺឈាមដោយកម្រ ឬលោកអ្នករងរបួសដោយសារគ្រោះថ្នាក់រថយន្តនោះ ការធានារ៉ាប់រងរបស់លោកអ្នកអាចនឹងបាត់បង់ នៅពេលលោកអ្នកត្រូវការវាយ៉ាងខ្លាំងបំផុតនោះ។ ហើយអ្វីដែលអាក្រក់ជាងគេនោះ ពួកគេអាចលុបចោលការធានារ៉ាប់រង នៅពេលលោកអ្នកឈឺ ដោយគ្រាន់តែស្វែងរកកំហុសឆ្គងដែលកើតឡើងដោយចៃដន្យនៅក្នុងការងារការិយាល័យរបស់លោកអ្នក។ ក្រុមហ៊ុនធានារ៉ាប់រងខ្លះ ថែមទាំងបានប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលរៀបចំរុករកកំណត់ត្រារបាយការណ៍នានាអំពីពលរដ្ឋដែលមានជម្ងឺមហារីក ឬស្វែងរកហ៊ីវ HIV សម្រាប់កំហុសឆ្គងទាំងនេះ។
6
ច្បាប់ហាមប្រាមចំពោះការរំលោភបំពានទាំងនេះ និងការរំលោភបំពានផ្សេងៗទៀត។
ជាលទ្ធផល ពលរដ្ឋអាមេរិកចំនួន 105 លាននាក់ ពុំមានក្តីបារម្ភតទៅទៀតអំពីពេលវេលាជីវិតបន្តរស់នៅសម្រាប់ការធានារ៉ាប់រងរបស់ពួកគេ។ ពលរដ្ឋអាមេរិករាប់លាននាក់ ពុំមានភ័យព្រួយចំពោះការធានារ៉ាប់រងរបស់ពួកគេ ដែលត្រូវលុបចោលដោយគ្មានមូលហេតុទៀតឡើយ។ ហើយអ្នកជម្ងឺកុមារច្រើនជាង 17 លាននាក់ ជាមួយស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់ ពុំមានក្តីបារម្ភថាកុមារៗរបស់ពួកគេនឹងត្រូវបដិសេធពីការបង់ប្រាក់ធានារ៉ាប់រងទៀហើយ។ [សម្រាប់ឯកសារយោងរបស់អ្នកថ្លែងសេចក្តី៖ ការការពារអ្នកប្រើប្រាស់សេវាកម្ម អនុវត្តចំពោះពលរដ្ឋអាមេរិកទាំងអស់នៅក្នុងផែនការថ្មី។ ការការពារអ្នកប្រើប្រាស់សេវាកម្មផ្សេងៗទៀត នៅក្នុងច្បាប់នេះ រួមមាន៖ -ការកំណត់ប្រចាំឆ្នាំចំពោះការបង់ប្រាក់ធានារ៉ាប់រង កុំពុងតែធ្វើឲ្យលែងមានជាបណ្តើរៗ ហើយនឹងត្រូវហាមប្រាមនៅក្នុងឆ្នាំ 2014 ។ - លោកអ្នកមានសិទ្ធិប្រើប្រាស់ដំណើរការរឿងក្តីនៅឧទ្ធរណ៍ដែលឯករាជ្យ បើលោកអ្នកមានជម្លោះជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នក។ -អ្នកធានារ៉ាប់រង មិនអាចគិតថ្លៃបង់ប្រាក់ផ្ទាល់ខ្លួនបន្ថែមបានទេ បើលោកអ្នកទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ដែលស្ថិតនៅក្រៅបណ្តាញ។ -លោកអ្នកអាចជ្រើសរើសគ្រូពេទ្យជំនាញផ្នែកថែទាំសុខភាពបឋមរបស់លោកអ្នក សម្រាប់បណ្តាញអ្នកធានារ៉ាប់របស់លោកអ្នក ហើយលោកអ្នកអាចជួបពេទ្យកុមារ ឬពេទ្យរោគស្រ្តី-ផ្នែកឆ្មប OB-GYN ដោយគ្មានការបញ្ជូនអ្នកជំនាញដែលត្រូវការឡើយ]។
7
ច្បាប់កំណត់ឲ្យមានការធានារ៉ាប់រងសុខភាពដែលល្មមនឹងចំណាយបានថែមទៀត ក្នុងករណ៍ជាច្រើន លោកអ្នកអាចទទួលសេវាកម្មបង្ការទុកជាមុនដោយឥតគិតថ្លៃ៖ ការពិនិត្យជម្ងឺមហារីក ដូចជាការថតឆ្លុះសុដន់ និងការពិនិត្យឆ្លុះពោះវៀនធំ ការចាក់ថ្នាំបង្ការរោគ ដូចជា គ្រុនក្តៅខ្លួន ក្រឡទែន និង កញ្ជ្រិល ការពិនិត្យមើលសម្ពាធឈាម ការពិនិត្យមើលសារធាតុខ្លាញ់ក្នុងឈាម ការប្រឹក្សយោបល់អំពីការបញ្ឈប់ប្រើថ្នាំជក់ និងការព្យាបាលនានា ការពន្យារកំណើត ការពិនិត្យមើលដំណើរចុះថយកម្លាំងនៃប្រព័ន្ធចលករ ហើយមានច្រើនថែមទៀត… សម្រាប់បញ្ជីរៀបរាប់លម្អិតសូមមើលវិបសាយ៖ ។ វិធីទីពីរ ច្បាប់នេះជួយលោកអ្នក គឺតាមរយៈការរៀបចំឲ្យមានការធានារ៉ាប់រងសុខភាពដែលល្មមនឹងអាចចំណាយបានថែមទៀត។ កិច្ចការនោះ ចាប់ផ្តើមជាមួយការថែទាំសុខភាពដែលបង្ការទុកជាមុន។ យើងខ្ញុំដឹងថា ការទទួលការថែទាំសុខភាពដែលបង្ការទុកជាមុន ដូចជាការត្រួតពិនិត្យជម្ងឺមហារីក និងការចាក់ថ្នាំបង្ការរោគ គឺជាវិធីមួយដ៏ល្អបំផុតក្នុងចំណោមវិធីដ៏ល្អនានាដើម្បីរក្សាឲ្យមានសុខភាពល្អ។ ប៉ុន្តែនាពេលកន្លងមកនេះ មានពលរដ្ឋអាមេរិកដ៏ច្រើននាក់បានរស់នៅដោយគ្មានការថែទាំសុខភាពបែបនេះ ដោយសារតែអ្នកធានារ៉ាប់រងរបស់ពួកគេមិនបានបង់ថ្លៃសេវាកម្មនេះ ឬបានទាមទារឲ្យបង់ប្រាក់ផ្ទាល់ខ្លួនដែលមានតម្លៃថ្លៃ។ នៅខណៈពេលដែលការជ្រើសរើសនេះមានតម្លៃស្មើនឹង $50 ដុល្លារ សម្រាប់ការថតឆ្លុះពិនិត្យសុដន់ឬដោះ ឬ $50 ដុល្លារ សម្រាប់គ្រឿងម្ហូបអាហារនោះ ស្ត្រីជាច្រើនត្រូវតែផ្សងសំណាងរបស់ពួកគេ។ ឥឡូវនេះពួកគេមិនត្រូវផ្សងសំណាងនឹងហានិភ័យឬគ្រោះថ្នាក់ទៀតឡើយ។ សូមអរគុណចំពោះច្បាប់ស្តីពីការថែទាំសុខភាព ដែលសេវាកម្មបង្ការទុកជាមុនដែលបានផ្តល់អានុសាសន៍ពីការគ្របដណ្តប់ដ៏ទូលំទូលាយ ដែលអាចប្រព្រឹត្តទៅបានដោយឥតគិតថ្លៃនៅក្នុងគ្រប់ផែនការថ្មីៗទាំងអស់។ មានតែនៅឆ្នាំ 2011 ទេ ពលរដ្ឋអាមេរិកចំនួន 54 លាននាក់ ទទួលបានសេវាកម្មបង្ការទុកជាមុនដោយឥតគិតថ្លៃយ៉ាងតិចចំនួនមួយ តាមរយៈផែនការធានារ៉ាប់រងសុខភាពជាលក្ខណៈឯកជនរបស់ពួកគេ។
8
ច្បាប់កំណត់ឲ្យមានការធានារ៉ាប់រងសុខភាពដែលល្មមនឹងចំណាយបានថែមទៀត
ពីមុន ក្រុមហ៊ុនធានារ៉ាប់រងបានចំណាយប្រាក់ដល់ 40 សេន នៅរាល់ប្រាក់ដុល្លារបង់ធានារ៉ាប់រងលើប្រាក់ចំណាយផ្សេងៗ ការងារទីផ្សារ និងប្រាក់ខែប្រធានភ្នាក់ងារប្រតិបត្តិ CEO។ ថ្ងៃនេះ វិធានលេខ 80/20 ថ្មី ចែងថា ក្រុមហ៊ុនធានារ៉ាប់រង ត្រូវចំណាយយ៉ាងតិច 80 សេន នៅរាល់ប្រាក់ដុល្លារបង់ធានារ៉ាប់រងលើការថែទាំសុខភាពរបស់លោកអ្នក ឬការធ្វើឲ្យប្រសើរឡើង ការថែទាំសុខភាព។ បើពួកគេមិនធ្វើតាមវិធានខាងលើ ពួកគេត្រូវបង់ប្រាក់ឡើងវិញ។ 60% / 40% ច្បាប់នេះ ក៏ជួយលោកអ្នកទទួលតម្លៃច្រើនថែមទៀតសម្រាប់ការបង់ប្រាក់ធានារ៉ាប់រងថែទាំសុខភាពរបស់អ្នក។ មុននឹងច្បាប់នេះ ក្រុមហ៊ុនធានារ៉ាប់រងសុខភាពជាលក្ខណៈឯកជនមួយចំនួន បានចំណាយស្ទើរតែពាក់កណ្តាលនៃការបង់ប្រាក់ធានារ៉ាប់រងរបស់លោកអ្នកចំពោះការចំណាយផ្សេងៗ ដូចជាការងារទីផ្សារ និងប្រាក់ខែប្រធានភ្នាក់ងារប្រតិបត្តិ CEO ដែលបន្សល់ទុកយ៉ាងតិចគឺ 60 សេន ពីរាល់ប្រាក់ដុល្លារបង់ប្រាក់ធានារ៉ាប់រង ដើម្បីចំណាយលើការថែទាំសុខភាព។ ច្បាប់ស្តីពីការថែទាំសុខភាព ផ្តល់ជូនលោកអ្នកសប្បាយរីករាយថែមទៀតសម្រាប់ប្រាក់ដុល្លាររបស់លោកអ្នក តាមរយៈការបង្កើតបទបញ្ញតិ្តលេខ 80/20 ថ្មី៖ ដែលជាទូទៅអ្នកធានារ៉ាប់រងនានាឥឡូវនេះត្រូវចំណាយប្រាក់យ៉ាងតិច 80 ភាគរយសម្រាប់ការបង់ប្រាក់ធានារ៉ាប់រងលើសេវាកម្មថែទាំសុខភាព ឬការធ្វើឲ្យប្រសើរឡើងនូវការថែទាំសុខភាព ឬពួកគេត្រូវបង់ប្រាក់ឡើងវិញ។ 80% / 20%
9
-សែកបា្រក់បង្វិលមកវិញក្នុងសំបុត្រផ្ញើតាមប្រៃសណីយ៍
ដោយសារតែបទបញ្ញត្តិនេះ ទើបមានពលរដ្ឋអាមេរិកចំនួន 12 លាននាក់ បានទទួលច្រើនជាង $1 ពាន់លានដុល្លារ នៅក្នុងប្រាក់បង្វិលមកវិញពីក្រុមហ៊ុនធានារ៉ាប់រងរបស់ពួកគេ នារដូវក្តៅឆ្នាំ 2012។ ហើយប្រាក់បង្វិលមកវិញជាធម្យមគឺ $151 ដុល្លារសម្រាប់គ្រួសារនីមួយៗ។ លើសពីនេះ ច្បាប់ស្តីពីការថែទាំសុខភាព បានកំណត់ឲ្យមានការអនុវត្តបទបញ្ញត្តិថ្មីដែលតម្រូវឲ្យក្រុមហ៊ុនធានារ៉ាប់រងផ្តល់ហេតុផលត្រឹមត្រូវជាសាធារណៈអំពីការកើនឡើងអាត្រាណាមួយចំនួន 10 ភាគរយ ឬច្រើនជាង។ ហើយយើងខ្ញុំ កំពុងតែឃើញបទបញ្ញត្តិទាំងនេះរួចមកហើយ ដែលបង់ប្រាក់សរុបទូទាំងប្រទេស។ ដោយសារកម្មវិធីពិនិត្យឡើងវិញអំពីអាត្រាបង់ប្រាក់បានចូលជាធរមាននាឆ្នាំ 2011 នោះ ការធានារ៉ាប់រងសុខភាពបានដាក់ស្នើឲ្យមានការកើនឡើងនូវអាត្រាលេខតិចជាង ការបង់ប្រាក់ធានារ៉ាប់រងសុខភាពកុំពុងតែកើនឡើងនូវអាត្រាយឺតៗ។ ហើយនៅតំបន់ខ្លះ ការបង់ប្រាក់ធានារ៉ាប់រង ពិតជាបានធ្លាក់ចុះ។ [សម្រាប់ឯកសារយោងរបស់អ្នកថ្លែងសេចក្តី៖ ក្រោមច្បាប់ស្តីពីការថែទាំសុខភាព បា្រក់បង្វិលមកវិញត្រូវបានបង់ត្រឹមថ្ងៃទី 1 ខែសីហា ជារៀងរាល់ឆ្នាំ។ អ្នកទាំងនោះដែលបានផ្តល់សិទ្ធិចំពោះបា្រក់បង្វិលមកវិញ នឹងឃើញតាមវិធីបង់ប្រាក់ណាមួយ ដូចខាងក្រោម៖ -សែកបា្រក់បង្វិលមកវិញក្នុងសំបុត្រផ្ញើតាមប្រៃសណីយ៍ -សំណងពីការបង់ប្រាក់ម្តងនៅពេលតែមួយដូចដែលបានស្នើសុំចំនួនបង់ប្រាក់តិចៗជាងចំពោះគណនីដូចគ្នា ដែលបានត្រូវគេប្រើប្រាស់ដើម្បីបង់ប្រាក់ធានារ៉ាប់រងនេះ បើវាបានបង់តាមរយៈប័ណ្ណឥណ្ណទាន (credit card ) ឬប័ណ្ណឥណ្ណពន្ធ (debit card) -ការកាត់បន្ថយផ្ទាល់ក្នុងការបង់ប្រាក់ធានារ៉ាប់រងនាពេលអនាគតរបស់ពួកគេ -និយោជករបស់ពួកគេដែលផ្តល់ជូនវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្រ្តប្រាក់បង្វិលមកវិញខាងលើនេះ ឬការអនុវត្តចំពោះប្រាក់បង្វិលមកវិញទៅតាមលក្ខណៈមួយដែលចំណេញដល់និយោជិតនានារបស់ខ្លួន។ រឿងរ៉ាងដែលជោគជ័យអំពីការពិនិត្យមើលឡើងវិញនូវអាត្រា រួមមាន៖ -នៅឆ្នាំ 2010 ពលរដ្ឋកាលីហ្វ័រញ៉ា បានត្រូវគេជួយសង្រ្គោះពីការកើនឡើងអាត្រាដែលសរុបខ្ពង់ជាង 87% បន្ទាប់ពីអ្នកធានារ៉ាប់រងនៅរដ្ឋកាលីហ្វ័រញ៉ា California insurer បានដកចេញការបង្កើនសំណើរបស់ខ្លួន បន្ទាប់ពីការពិនិត្យបញ្ជាក់ដោយគណកម្មការធានារ៉ាប់រងថ្នាក់រដ្ឋ។ -ក្រសួងធានារ៉ាប់រងរដ្ឋភាគឦសានសហរដ្ឋអាមេរិក Connecticut បានបដិសេធការដំឡើងអាត្រា 20% ដែលបានស្នើសុំ ដោយអ្នកធានារ៉ាប់រងចំបងមួយក្នុងចំណោមអ្នកធានារ៉ាប់រងចំបងៗរបស់រដ្ឋនេះ។ -នៅឆ្នាំ 2011 ជាទូទៅរដ្ឋនានាបានរាយការណ៍ថា ការកើនឡើងការបង់ប្រាក់ធានារ៉ាប់រង បានធា្លក់ចុះមកតឹ្រម 4.5 ភាគរយ ហើយនៅតាមរដ្ឋនានា ដូចជា Nevada ការបង់ប្រាក់ធានារ៉ាប់រង ពិតជាបានថយចុះ។ -ដើម្បីស្វែងរកព័ត៌មានអំពីការកើនឡើងអាត្រាសម្រាប់រដ្ឋរបស់លោកអ្នក លោកអ្នកចូលទៅវិបសាយ៖
10
មុនពេល, ក្រុមហ៊ុនតូចៗបានបានបង់ប្រាក់ជាមធ្យម 18 ភាគរយច្រើនថែមទៀតជាងក្រុមហ៊ុនធំៗ សម្រាប់ការធានារ៉ាប់រងសុខភាព។ ថ្ងៃនេះ , ក្រុមហ៊ុនតូចៗ អាចទទួលឥណ្ណទានបង់ពន្ធដើម្បីជួយបង់ប្រាក់ធានារ៉ាប់រងសម្រាប់និយោជិតរបស់ពួកគេ។ ទីបំផុត ច្បាប់នេះកំណត់ការបង់ប្រាក់ថែទាំសុខភាពដែល្មមនឹងចំណាយច្រើនថែមទៀតសម្រាប់ម្ចាស់ក្រុមហ៊ុនតូចៗ។ ក្រុមហ៊ុនតូចៗ បង្កើតការងារចំនួនពីរនៃរាល់ការងារចំនួនបី។ ប៉ុន្តែនៅក្នុងប្រព័ន្ធចាស់ ក្រុមហ៊ុនតូចៗដែលបានបង់ប្រាក់ជាមធ្យម 18 ភាគរយច្រើនថែមទៀតសម្រាប់ការបង់ប្រាក់ធានារ៉ាប់រងសុខភាពដូចគ្នា ដែលក្រុមហ៊ុនធំៗបង់តិចជាង។ ហើយនេះបានធ្វើឲ្យពីបាកសម្រាប់ក្រុមហ៊ុនតូចៗដើម្បីទាក់ទាញ និងរក្សាទុកនិយោជិតដែលល្អៗនោះ។ ច្បាប់ស្តីពីការថែទាំសុខភាពផ្តល់ជូនក្រុមហ៊ុនតូចៗនូវឥណ្ណទានបង់ពន្ធដើម្បីជួយពួកគេល្មមនឹងចំណាយបានលើការបង់ប្រាក់។ មានតែក្រុមហ៊ុនតូចៗពីរបីប៉ុណ្ណោះដែលត្រូវជ្រើសរើសរវាងការជួលឲ្យធ្វើការងារ និងការថែទាំសុខភាព។ មានតែនៅឆ្នាំ 2011 ទេ មាននិយោជកប្រហែល 360,000 នាក់ ដែលផ្តល់ជូនការថែទាំសុខភាពសម្រាប់កម្មករចំនួនពីរលាននាក់ដែលបានទទួលឥណ្ណទានបង់ពន្ធ។ ហើយវាមានសារៈសំខាន់ណាស់ដើម្បីកត់សម្គាល់ថា គ្មានម្ចាស់ក្រុមហ៊ុនតូចៗ នឹងតម្រូវឲ្យផ្តល់ជូនការបប្រាក់ក្រោមច្បាប់នេះ។ [ឯកសារយោងរបស់អ្នកថ្លែងសេចក្តី៖ •ច្បាប់នេះ លើកលែងគ្រប់ក្រុមហ៊ុនទាំងអស់ដោយជាក់លាក់ ដែលមាននិយោជិតតិចជាង 50 នាក់ – 96 ភាគរយនៃក្រុមហ៊ុនទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ឬក្រុមហ៊ុន 5.8 លាន នៃក្រុមហ៊ុនសរុបចំនួន 6 លាននាក់ – ពីការពិន័យជាប្រាក់ចំពោះការមិនផ្តល់ជូនការបង់ប្រាក់ធានារ៉ាប់រង។ ក្រុមហ៊ុនជាច្រើន ដែលបច្ចុប្បន្នមិនស្នើផ្តល់ឲ្យការបង់ប្រាក់ធានារ៉ាប់រង ប្រហែលនឹងអាចធ្វើដូច្នោះ ដោយសារតែការបង់ប្រាក់ធានារ៉ាប់រងទាបជាង ហើយជម្រើសជាច្រើនថែមទៀតដោយសារតែច្បាប់ស្តីពីការថែទាំសុខភាព។ នាពេលកន្លងមក ក្រុមហ៊ុនតូចៗនៅសហរដ្ឋអាមេរិកដែលស្នើផ្តលឲ្យការបង់ប្រាក់ធានារ៉ាប់រងចំពោះនិយោជិតនានា បានធា្លក់ចុះយ៉ាងឆាប់រហ័ស — ពីចំនួនជិត 70 ភាគរយ នៅឆ្នាំ 2000 ទៅដល់តិចជាង 60 ភាគរយ នៃនិយោជកនានាត្រឹមឆ្នាំ 2009 — ដែលបន្សល់ទុកក្រុមគ្រួសារដែលធ្វើការងាររាប់លាននាក់ គ្មានការបង់ប្រាក់ធានារ៉ាប់រង។ ដោយសារច្បាប់នេះបានអនុម័តនោះ ភាគហ៊ុនក្រុមហ៊ុនតូចៗដែលស្នើផ្តល់ជូនការបង់ប្រាក់ធានារ៉ាប់រងនិយោជិត បានអនុវត្តខ្ជាប់ខ្ជួនចំនួន 59 ភាគរយ]។
11
“នៅឆ្នាំ 2010 យើងខ្ញុំបានបង់ប្រាក់ជិត $11,000 ដុល្លារសម្រាប់ការធានារ៉ាប់រងសុខភាព
របស់និយោជិត។ ឥណ្ណទានបង់ពន្ធ បានកាត់យកប្រាក់របស់យើងច្រើនជាង $2,000 ដុល្លារ។ សម្រាប់ក្រុមហ៊ុនតូចៗដែលព្យាយាមដើម្បីរក្សាការបង់ប្រាក់ធានារ៉ាប់រងសុខភាព នោះធ្វើឲ្យមាន ភាពខុសគ្នាទាំងអស់។ តាមពិតទៅយើងខ្ញុំបានគិតពិចារណាបោះបង់ចោលការធានារ៉ាប់រងរបស់ យើង ប៉ុន្តែឥណ្ណទានបង់ពន្ធបានឲ្យដំបូន្មាន ហើយបានជួយយើងរក្សាការបង់ប្រាក់ធានារ៉ាប់រង”។ --Matt H. in Montana មានតែឆ្នាំ 2011 ទេ ដែលមាននិយោជកប្រហែល 360,000 នាក់ ដែលផ្តល់ជូនការធានារ៉ាប់រងសម្រាប់កម្មករពីរលាននាក់ ដែលទទួលបានឥណ្ណទានបង់ពន្ធ។ ហើយវាមានសារៈសំខាន់ណាស់ដើម្បីកត់សម្គាល់ថា ម្ចាស់ក្រុមហ៊ុនតូចៗនឹងត្រូវបានទាមទារឲ្យផ្តល់ជូនការបង់ប្រាក់ធានារ៉ាប់រងក្រោមច្បាប់នេះ។
12
ច្បាប់ពង្រឹងកម្មវិធីមេឌីឃែរ Medicare
សេវាកម្មបង្ការទុកជាមុនដោយឥតគិតថ្លៃ ដូចជាការថតឆ្លុះសុដន់ឬដោះ ការថតឆ្លុះពោះវៀនធំ និងការមកជួបពិនិត្យមើលស្ថានភាពរាងកាយល្អនិងសុខភាពខួរក្បាលប្រចាំឆ្នាំ ការបញ្ចុះតម្លៃ 50% លើឱសថនានាដែលមានឈ្មោះ-យីហោដែលបង់ប្រាក់ធានារ៉ាប់រងសម្រាប់អ្នកទាំងនោះនៅក្នុងការខ្វះចន្លោះអំពីការបង់ប្រាក់ធានារ៉ាប់រងចេញវេជ្ជបញ្ជាកម្មវិធី donut hole –ការសន្សំប្រាក់ជាមធ្យមមានចំនួនច្រើនជាង $650 ដុល្លារសម្រាប់មនុស្សម្នាក់។ ធ្វើឲ្យរឹងមាំចំពោះវិធានការប្រឆាំងនឹងការក្លែងបន្លំ ដែល រួមមានការដាក់ទណ្ឌកម្មឬពិន័យយ៉ាងខ្លាំងចំពោះ បទឧក្រិដ្ឋកម្មនានា។ វិធីទីបី ច្បាប់នេះជួយពលរដ្ឋអាមេរិក គឺតាមរយៈការផ្តល់ការធានារ៉ាប់រងថ្មីសម្រាប់ពលរដ្ឋអាមេរិកចាស់ៗ និងពលរដ្ឋអាមេរិកដែលមានភាពពិការចំនួនជិត 50 លាននាក់ ដែលពឹងផ្អែកលើកម្មវិធីមេឌីឃែរ Medicare ជារៀងរាល់ឆ្នាំ។ ច្បាប់នេះកំណត់សេវាកម្មបង្ការទុកជាមុនសំខាន់ៗជាច្រើនដែលអាចប្រព្រឹត្តទៅបានដោយគ្មានការបង់ប្រាក់់ផ្ទាល់ខ្លួន ឬដែលអាចដកហូតដើម្បីជួយធានាថាពុំមានមនុស្សចាស់ៗត្រូវរំលងចោលពីការពិនិត្យមើលជម្ងឺមហារីកដែលត្រូវសង្គ្រោះជីវិតដែលអាចកើតមានឡើង ដោយសារតែពួកគេមិនអាចបង់ប្រាក់សេវាកម្មនោះឡើយ។ មានពលរដ្ឋចំនួន 32 លាននាក់រួចមកហើយ ដែលមានកម្មវិធីមេឌីឃែរ Medicare បានទទួលការធានារ៉ាប់រងបង្ការទុកជាមុនដោយឥតគិតថ្លៃ។ ច្បាប់នេះផ្តល់ជូនដល់ដំណើរធូរស្បើយចំពោះពលរដ្ឋក្នុងការខ្វះចន្លោះអំពីការបង់ប្រាក់ធានារ៉ាប់រងឱសថចេញវេជ្ជបញ្ជាពីផ្នែកកម្មវិធីមេឌីឃែ (Medicare Part D prescription drug coverage gap) – ដែលគេស្គាល់ថាជាកម្មវិធី “donut hole”។ បច្ចុប្បន្ន អ្នកទាំងនោះដែលស្ថិតក្នុងកម្មវិធី donut hole អាចទទួលការបញ្ចុះតម្លៃ 50% លើឱសថដែលមានឈ្មោះ -យីហោដែលបង់ប្រាក់ធានារ៉ាប់រងរបស់ពួកគេ – ការបញ្ចុះតម្លៃនានាដែលបានសង្គ្រោះមនុស្សាចាស់ៗជាមធ្យមចំនួនច្រើនជាង $650 ដុល្លារសម្រាប់មនុស្សាម្នាក់ៗ អរគុណចំពោះច្បាប់នេះ។ ហើយកម្មវិធី donut hole នឹងត្រូវបិទដំណើរការនៅឆ្នាំ 2020។ ច្បាប់នេះក៏ផ្តល់ជូនការជួយយលើកស្ទួយប្រវត្តិសាស្រ្តចំពោះការខិតខំព្យាយាមនានាដើម្បីបង្រ្កាបការក្លែងបន្លំកម្មវិធីមេឌីឃែរ Medicare។ ការខិតខំព្យាយាមទាំងនេះ បានជួយឲ្យទទួលត្រឡប់មកវិញនូវកំណត់ត្រារបាយការណ៍មួយដែលមានទឹកប្រាក់ $5.7 ពាន់លានដុល្លារ ជូនទៅកម្មវិធីមេឌីឃែរ Medicare ដែលជាមូលនិធិទុកចិត្តក្នុងឆ្នាំ 2010 និង 2011។ ហើយអ្នកជឿទុកចិត្តកម្មវិធីមេឌីឃែរ Medicare និយាយថាការសន្សំប្រាក់ពីការធ្វើឲ្យប្រសើរឡើងនានា ដូចជាការកាត់បន្ថយការក្លែងបន្លំ នឹងបន្តរយៈពេលសម្រាប់កម្មវិធីមូលនិធិជឿទុកចិត្តមេឌីឃែរ Medicare Trust Fund ត្រឹមរយៈពេលប្រាំបីឆ្នាំ។ [ឯកសារយោងរបស់អ្នកថ្លែងសេចក្តី៖ មុននឹងច្បាប់នេះ ក្រោមកម្មវិធីមេឌីឃែរ Medicare Part D នោះ មនុស្សាចាស់ៗដែលស្ថិតក្នុងកម្មវិធី donut hole បានបង់ប្រាក់ថ្លៃឱសថចេញវេជ្ជបញ្ជាពីហោប៉ៅទាំងអស់នៅចន្លោះតម្លៃប្រហែលពី $2700 និង $6100 ដុល្លារ ]
13
ច្បាប់ពង្រឹងកម្មវិធីមេឌីឃែរ Medicare
“នាងខ្ញុំជាជីដូនម្នាក់ដែលកំពុងតែព្យាយាមជួយចៅប្រុសម្នាក់ជាមួយនឹងការសិក្សារបស់គាត់។ នាងខ្ញុំទទួលទានថ្នាំពេទ្យចំនួនប្រាំពីរមុខខុសៗគ្នា។ ដោយសារការទទួលសេវាកម្មពីកម្មវិធី donut hole បានបិទដំណើរការ ដូចនេះនាងខ្ញុំបានទទួលប្រាក់បន្តិបន្តួចក្នុងហោប៉ៅ”។ - Helen R. in Pennsylvania ការធ្វើឲ្យប្រសើរឡើងទាំងនេះ កំពុងតែពង្រឹងកម្មវិធីមេឌីឃែរ Medicare សមា្រប់មនុស្សចាស់ៗ ថ្ងៃនេះ និងថ្ងៃស្អែក។ [ឯកសារយោងរបស់អ្នកថ្លែងសេចក្តី៖ មុននឹងច្បាប់នេះ ស្ថិតក្រោមផ្នែកឌីកម្មវិធីមេឌីឃែរ Medicare Part D នោះ មនុស្សាចាស់ៗដែលស្ថិតក្នុងកម្មវិធី donut hole បានបង់ប្រាក់ថ្លៃឱសថចេញវេជ្ជបញ្ជាពីហោប៉ៅទាំងអស់នៅចន្លោះតម្លៃប្រហែលពី $2700 និង $6100 ដុល្លារ ]
14
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាង សម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង
សម្រាប់ពលរដ្ឋអាមេរិករាប់លាននាក់ដែលទិញការធានារ៉ាប់រងផ្ទាល់ខ្លួនរបស់ពួកគេ ដែលបាត់បង់ការធានារ៉ាប់រងរបស់ពួកគេ ឬដែលពុំមានការធានារ៉ាប់រងទាល់តែសោះនោះ ច្បាប់នេះផ្តល់ជូនជម្រើសនានាដ៏ល្អប្រសើរជាង។ បើលោកអ្នកមានការធានារ៉ាប់រងសុខភាពដែលលោកអ្នកចូលចិត្តនោះ គឺអ្វីដែលច្បាប់មានន័យចំពោះលោកអ្នក៖ ការការពារពីការរំលោភបំពានពីក្រុមហ៊ុនធានារ៉ាប់រង ពីការធានារ៉ាប់រងដែលល្មមនឹងចំណាយបាន និងកម្មវិធីមេឌីឃែរ Medicare ដែលពង្រឹងខ្លាំងជាងថែមទៀត។ ប៉ុន្តែមានក្រុមគ្រួសារ និងម្ចាស់ក្រុមហ៊ុនតូចៗជាច្រើន មានការបង់ប្រាក់ធានារ៉ាប់រង ដែលមិនឆ្លើយតបនឹងតម្រូវការនានារបស់ពួកគេ ឬនឹងមានតម្លៃថ្លៃពេកនាពេលឆាប់ៗ។ អ្នកផ្សេងៗទៀតចង់ទទួលបានការបង់ប្រាក់ធានារ៉ាប់រង ប៉ុន្តែមិនអាចចំណាយលើវាបាន។ ពលរដ្ឋជាច្រើននាក់ត្រូវបានរាំងស្ទះពីទីផ្សារនេះ ដោយសារតែស្ថានភាពសុខភាពដែលមានពីមុនស្រាប់។ ផ្នែកខាន់ទីបួននៃច្បាប់នេះ កំពុងតែផ្តល់ជូនពលរដ្ឋអាមេរិកជាច្រើននាក់ជាមួយនឹងជម្រើសនានាដែលល្អប្រសើរជាងសម្រាប់ការបង់ប្រាក់ធានារ៉ាប់រង។
15
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាង សម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង
បចុ្ចប្បន្ន មនុស្សក្មេងៗដែលមានអាយុក្រោម 26 ឆ្នាំ អាចស្ថិតនៅក្នុងផែនការសុខភាព របស់មាតាបិតា។ ខ្ញុំពិតជាមិនដឹងអ្វីដែលយើងខ្ញុំត្រូវធ្វើ... ពុំមានវិធីណាដែលយើងខ្ញុំអាចចំណាយលើវាទេ។ ខ្ញុំអាច មិននៅទីនេះទេឥឡូវនេះ”។ --Kylie L., 23 ឆ្នាំ នៅរដ្ឋ Illinois ដែលជឿងទុកចិត្តច្បាប់ស្តីពីការថែទាំសុខភាព សម្រាប់ការជួយឲ្យប្រព្រឹត្តទៅបានចំពោះការផ្ទេរបេះដូងសង្គ្រោះជីវិត អស់រយៈពេលជាច្រើនឆ្នាំកន្លងមកវ មនុស្សក្មេងៗ មានអាត្រាដ៏ខ្ពស់បំផុតមួយចំនួនដែលមិនត្រូវបានធានារ៉ាប់រងឡើយ។ ពលរដ្ឋក្មេងៗភាគច្រើន បានបាត់បង់ការបង់ប្រាក់ធានារ៉ាប់រងក្រុមគ្រួសាររបស់ពួកគេ នៅពេលពួកគេបានបញ្ចប់វិទ្យាល័យ ឬមហាវិទ្យាល័យ ហើយជានិច្ចកាលវាមានរយៈពេលពីរបីឆ្នាំ មុននឹងពួកគេបានទទួលការងារមួយដែលផ្តល់ជូនការធានារ៉ាប់រងសុខភាពល្អ។ ហើយនេះមានន័យថា បើពួកគេមានគ្រោះថ្នាក់ចររាចរ ឬ រោគវិនិច្ឆ័យដែលមិនបានគ្រោងទុកជាមុននៅកំឡុងពេលមិនត្រូវបានធានារ៉ាប់រងនោះ ពូកគេ ឬក្រុមគ្រួសាររបស់ពួកគេ អាចចំណាយអស់ប្រាក់ដើម្បីបង់ជូនសម្រាប់ការថែទាំសុខភាពដែលពួកគេត្រូវការ។ បច្ចុប្បន្ន ក្រោមច្បាប់នេះ មនុស្សក្មេងៗភាគច្រើនដែលមិនបានទទួលការបង់ប្រាក់ធានារ៉ាប់រងតាមរយៈការងាររបស់ពួកគេ អាចស្ថិតនៅក្នុងផែនការសុខភាពរបស់មាតាបិតារហូតដល់អាយុ 26 ឆ្នាំ – ការផ្លាស់ប្តូរមួយដែលបានជួយមនុស្សក្មេងៗចំនួន 3.1 លាន់នាក់រួចមកហើយ ឲ្យទទួលបានការបង់ប្រាក់ធានារ៉ាប់រងសុខភាព។
16
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាង សម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង
មានផែនការថ្មីៗនៅក្នុងរដ្ឋនីមួយៗសម្រាប់ពលរដ្ឋ ដែលត្រូវបានជាប់រាំងស្ទះពី ទីផ្សារធានារ៉ាប់រង ដោយសារតែស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់ ដូចជា ជម្ងឺមហារីក ឬជម្ងឺបេះដូងផ្សេងៗទៀត។ “នៅពេលខ្ញុំបានត្រូវគេធ្វើរោគវិច្ឆ័យ ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំមានសំណាង60 ភាគរយដើម្បីព្យាបាល។ នោះជាការល្អដែរ ប៉ុន្តែខ្ញុំក៏មានបញ្ហាបារម្ភយ៉ាងខ្លាំងអំពីប្រាក់កាស។ ឥឡូវនេះខ្ញុំពុំមានអារម្មណ៍ដូចជាយើងខ្ញុំមិនអាចចំណាយចំពោះការព្យាបាលទេ”។ --Gail O. in New Hampshire សម្រាប់ព័ត៌មានបន្ថែមសូមមើល ។ ច្បាប់នេះក៏បានផ្តល់ជូនជម្រើសនានាអំពីការបង់ប្រាក់ធានារ៉ាប់រងថ្មីផងដែរសម្រាប់ពលរដ្ឋអាមេរិកជាមួយស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់។ ក្រោមប្រព័ន្ធចាស់ ពុំមានអ្នកណាម្នាក់ទទួលបានដំណោះសា្រយដ៏អាក្រក់ជាងពលរដ្ឋអាមេរិកចំនួន 129 លាននាក់ ជាមួយស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់។ នៅពេលពួកគេបានព្យាយាមទិញការធានារ៉ាប់រងពីប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេនោះ ក្រុមហ៊ុនធានារ៉ាប់រងអាចដំឡើងអាត្រារបស់ពួកគេ ដកចេញការធានារ៉ាប់រងដែលត្រូវការ ឬរាំងស្ទះពួកគេឲ្យនៅក្រៅទីផ្សារធានារ៉ាប់រងទាំងមូល។ សម្រាប់ពលរដ្ឋដែលមានលក្ខខណ្ឌនានាដែលបណ្តាលឲ្យស្លាប់ដែលអាចកើតមានឡើង ដូចជា ជម្ងឺមហារីកនោះ នេះមានន័យថាពួកគេជាញឹកញាប់មិនអាចចំណាយលើការព្យាបាលសង្គ្រោះជីវិតឡើយ។ ច្បាប់ស្តីពីការថែទាំសុខភាពបានផ្តល់ជូនពលរដ្ឋអាមេរិកជាច្រើនដែលត្រូវបានរាំងស្ទះពីទីផ្សារសម្រាប់ជម្រើសនានាអំពីការបង់ប្រាក់ធានារ៉ាប់រងថ្មី។ ជាលទ្ធផល បច្ចុប្បន្នពលរដ្ឋអាមេរិកច្រើនជាង 70,000 នាក់ ដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរកំពុងតែទទួលការធានារ៉ាប់រងសុខាភាពដែលពួកគេត្រូវការ។
17
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាង សម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង
ការចាប់ផ្តើមក្នុងឆ្នាំ 2014: ការរើសអើងប្រឆាំងនឹងពលរដ្ឋដែលមានស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់ ឬដោយសារតែពួកគេជាស្រ្តីភេទនោះ នឹងត្រូវល្មើសច្បាប់។ នឹងមានទីផ្សារថ្មីរបស់រដ្ឋ – ដែលគេហៅថាការផ្តោះប្តូរការធានារ៉ាប់រងដែលល្មមនឹងចំណាយបាន – ជាទីកន្លែងដែលលោកអ្នកនឹងមានជម្រើសសម្រាប់ផែនការជា លក្ខណៈឯកជន។ ឥណ្ណទានបង់ពន្ធ នឹងកំណត់ការទិញការធានារ៉ាប់រងដែលល្មមនឹងចំណាយបានច្រើនថែមទៀត។ ហើយការចាប់ផ្តើមក្នុងឆ្នាំ 2014 នេះ នឹងមានជម្រើសនានាដែលល្អប្រសើរជាងសម្រាប់ក្រុមគ្រួសារ និងម្ចាស់ក្រុមហ៊ុនតូចៗទាំងអស់ ដែលពួកគេទិញការធានារ៉ាប់រងផ្ទាល់ខ្លួនរបស់ពួកគេ។ នៅទីបញ្ចប់ ក្រុមហ៊ុនធានារ៉ាប់រង នឹងត្រូវបានហាមប្រាមពីការរើសអើងប្រឆាំងនឹងពលរដ្ឋដែលមានស្ថានភាពសុខភាពដែលមានពីមុនមកស្រាប់ ឬ ការគិតថ្លៃស្រ្តីភេទច្រើនជាង ដោយសារតែពួកគេជាស្រ្តីភេទ។ នៅពេលជាមួយគ្នានេះដែរ រាល់រដ្ឋនីមួយៗនឹងទទួលទីផ្សារថ្មីមួយសម្រាប់ក្រុមគ្រួសារ និងម្ចាស់ក្រុមហ៊ុនតូចៗនានាដែលទិញការធានារ៉ាប់រងផ្ទាល់ខ្លួនរបស់ពួកគេ។ នៅទីផ្សារទាំងនេះ លោកអ្នកអាចទិញការធានារ៉ាប់រងសុខភាព និងស្វែងរកផែនការមួយដែលសមរម្យចំពោះថវិការបស់លោកអ្នក។ លោកអ្នកអាចថែមទាំងប្រៀបធៀបតម្លៃការបង់ប្រាក់ធានារ៉ាប់រង និងផែនការការបង់ប្រាក់ចេញពីហៅប៉ៅនៅតាមតំបន់របស់លោកអ្នក។ បើលោកអ្នកមិនអាចចំណាយលើការបង់ប្រាក់ធានារ៉ាប់រងទេ លោកអ្នកនឹងទទួលឥណ្ណទានបង់ពន្ធដែលជួយលោកអ្នកឲ្យបង់ប្រាក់សម្រាប់វា។ ហើយនឹងមានការប្រើប្រាស់កម្មវិធីមេឌីឃែរ Medicaid ដែលល្អប្រសើរជាងផងដែរ ។ រដ្ឋនានាមានភាពដែលអាចផ្តាស់ប្តូរបានយ៉ាងខ្លាំងទៅតាមរបៀបថាតើ ទីផ្សារថ្មី ត្រូវកំណត់យ៉ាងដូចម្តេច។ ហើយមិនថាតើពួកគេធ្វើវាយ៉ាងដូចម្តេចឡើយ សមាជិកសភានឹងទទួលការធានារ៉ាប់រងរបស់ពួកគេទៅតាមទីផ្សារដូចគ្នាផងដែរ។ [សម្រាប់ឯកសារយោងរបស់អ្នកថ្លែងសេចក្តី៖ •សម្រាប់រដ្ឋនានាដែលជ្រើសរើសយកកម្មវិធីមេឌីឃែរ Medicaid នឹងត្រូវចំណាយរហូតដល់ 133% នៃកម្រិតភាពក្រីក្រសហព័ន្ធ – ប្រហែល $15,000 ដុល្លារ សម្រាប់បុគ្គលម្នាក់ ឬ $30,000 ដុល្លារសម្រាប់គ្រួសារដែលមានសមាជិក 4 នាក់។ ឥណ្ណទានបង់ពន្ធអាចប្រព្រឹត្តទៅបានសម្រាប់អ្នកទាំងនោះដែលស្ថិតក្រោមកម្រិតភាពក្រីក្រសហព័ន្ធ 400% ដែលជាអ្នកពុំមានសិទ្ធិស្របច្បាប់សម្រាប់ការធានារ៉ាបរងដែលល្មមនឹងចំណាយបានផ្សេងទៀត – ប្រហែល $45,000 ដុល្លារ សម្រាប់បុគ្គលម្នាក់ ឬ $90,000 ដុល្លារសម្រាប់គ្រួសារដែលមានសមាជិក 4 នាក់។ នៅពេលច្បាប់ស្តីពីការថែទាំសុខភាព ចូលជាធរមានពេញលេញហើយនោះ មានពលរដ្ឋ និងក្រុមគ្រួសារប្រហែល 18 លាននាក់ នឹងទទួលបានឥណ្ណទានបង់ពន្ធសម្រាប់ការបង់ប្រាក់ការធានារ៉ាប់រងសុខភាព ដែលមានជាមធ្យមប្រហែល $4,000 ក្នុងម្នាក់ៗ]
18
ច្បាប់ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាង សម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង
ដូច្នេះមិនថា មានបញ្ហាអ្វីកើតឡើងទេ លោកអ្នកនឹងមានការប្រើប្រើសម្រាប់ការធានារ៉ាប់រងសុខភាពដែលល្មមនឹងចំណាយបាន។ អ្វីដែលមានន័័យទាំងអស់នេះ គឺមិនថាបញ្ហាអ្វីកើតឡើងចំពោះលោកអ្នកទេ – បើលោកអ្នកបាត់បង់ការងារ ផ្លាស់ប្តូរការងារ ឬលោកអ្នកចាប់ផ្តើមកិច្ចការជំនួញ ឬលោកអ្នកចូលនិវត្តន៍ឆាប់ជាង ឬលោកអ្នកឈឺ – លោកអ្នកនឹងនៅតែមានជម្រើសនានាដែលល្មមនឹងចំណាយបានសម្រាប់ការធានារ៉ាប់រងសុខភាព។ ហើយមានចំណុចពីរបីថែមទៀត ដែលត្រូវរក្សាទុកក្នុងចិត្ត។
19
ច្បាប់នេះ បង្កើនឱកាសប្រើប្រាស់ការថែទាំសុខភាព មានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកឬគិលានុបដ្ឋាយិកាជាច្រើនពាន់នាក់នៅក្នុង សហគមន៍ជុំវិញខោនធីឬស្រុក ហើយមានអ្នកជម្ងឺរាប់លាននាក់ដែលទទួលបាន ការថែទាំសុខភាព។ យើងទាំងអស់គ្នាដឹងថា ការធានារ៉ាប់រងសុខភាព មិនត្រូវបានធានាថាលោកអ្នកនឹងទទួលបានការថែទាំសុខភាពដែលលោកអ្នកត្រូវការឡើយ។ នាពេលកន្លងមក លោកអ្នកបានហៅទូរស័ព្ទរកវេជ្ជបណ្ឌិតរបស់លោកអ្នក ហើយជាញឹកញាប់លោកអ្នកបានឮថាការណាត់ជួបបន្ទាប់គឺក្នុងរយៈពេលបួនខែទៀត។ ឬលោកអ្នកគ្រាន់តែជួបវេជ្ជបណ្ឌិតរបស់លោកអ្នករយៈពេលតែដប់នាទីប៉ុណ្ណោះ ដោយសារតែពួកគជាប់រវល់ប្រញាប់ប្រញាល់ដើម្បីជួបអ្នកជម្ងឺបន្ទាប់ទៀតរបស់ពួកគេ។ ហេតុនេះហើយបានជា ច្បាប់ស្តីពីការថែទាំសុខភាពក៏ដាក់ទុនទៅក្នុងការបណ្តុះបណ្តាល និងការដាក់កំណត់ទីកន្លែងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកឬគិលានុបដ្ឋាយិកាជាច្រើនពាន់នាក់នៅក្នុងសហគមន៍ដែលលោកអ្នកត្រូវការពួកគេភាគច្រើន។ ហើយវាបង្កើត និងពង្រីកមជ្ឈមណ្ឌលសុខភាពសហគមន៍ទូទាំងប្រទេស។ ការដាក់ទុនទាំងនេះ នឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់លោកអ្នកដើម្បីជួបវេជ្ជបណ្ឌិតរបស់លោកអ្នក និងចំណាយពេលច្រើនថែមទៀតជាមួយពួកគេ។ [សម្រាប់ឯកសារយោងរបស់អ្នកថ្លែងសេចក្តី៖ -មជ្ឈមណ្ឌលសុខភាពសហគមន៍នានា គឺជាកម្លាំងសេដ្ឋកិច្ចការងារមូលដ្ឋាន និងការរីកចម្រើនក្នុងសហគមន៍ដែលមានដំណើរការមិនត្រឹមត្រូវ និងមានចំណូលកម្រិតទាបយ៉ាងច្រើន។ -ដោយសារការចាប់ផ្តើមពីឆ្នាំ 2009 មជ្ឈមណ្ឌលសុខភាពបានបន្ថែមមុខងារពេញម៉ោងច្រើនជាង 18,600 ថែមទៀតនៅក្នងសហគមន៍ដែលលំបាកខាងសេដ្ឋកិច្ចភាគច្រើនរបស់ប្រទេសនេះ ហើយដោយសារច្បាប់ស្តីពីការថែទាំសុខភាពនេះ ពួកគេមានសង្ឃឹមថា បង្កើតឲ្យមានមុខងាររាប់ពាន់ថែមទៀត]។
20
ច្បាប់នេះ ត្រូវបានគេបង់ប្រាក់ជូន
អ្នកជំនាញឯករាជ្យជាច្រើនបានបញ្ជាក់ថា ច្បាប់នេះ នឹងមិនបន្ថែមប្រាក់កាក់ឬសេន ដល់ឱនភាពខាងថវិកាឡើយ។ លើសពីនេះ ច្បាប់នេះមិនបន្ថែមប្រាក់កាក់ឬសេនដល់ឱនភាពខាងថវិកាឡើយ។ ដោយយោងតាមអ្នកកំណត់ត្រាពិន្ទុឯករាជ្យផ្លូវការរបស់សភា ការិយាល័យថវិកាសភា Congressional Budget Office នោះ ច្បាប់នេះត្រូវបានគេបង់ប្រាក់សម្រាប់ការកែទម្រង់ដែលមានលំដាប់ទូលំទូលាយមួយ ពីការបង្រ្កាបលើការក្លែងបន្លំថែទាំសុខភាព ដែលទីបញ្ចប់ការឧបត្ថម្ភធនធានដែលចំណាយអស់អ្វីៗជាច្រើនចំពោះក្រុមហ៊ុនធានារ៉ាប់រងសុខភាពជាលក្ខណៈឯកជន។ [សម្រាប់ឯកសារយោងរបស់អ្នកថ្លែងសេចក្តី៖ -ច្បាប់នេះ នឹងកាត់បន្ថយឱនភាពថវិកាសហព័ន្ធច្រើនជាង $1 មួយសែនកោដឬមួយលានលានដុល្លារក្នុងរយៈពេលពីរទសវត្សរ៍បន្ទាប់។ -ការកាត់បន្ថយការបង់ប្រាក់លើសលប់ ដែលបានបង់ជូនផែនការអត្ថប្រយោជន៍កម្មវធីមេឌីឃែរ Medicare Advantage plans និងការខិតខំព្យាយាមនានាដើម្បីធ្វើឲ្យកម្មវិធីមេឌីឃែរ Medicare program មានប្រសិទ្ធភាពថែមទៀត និងដើម្បីកាត់បន្ថយការខ្ជះខ្ជាយ ការក្លែងបន្លំ និងការរំលោភបំពាន នឹងនាំឲ្យមានការសន្សំប្រាក់នានាដែលជាប់លាប់តាមរយៈការបង់ប្រាក់ផ្ទាល់ខ្លួន និងការបង់ប្រាក់ធានារ៉ាប់រងមានកម្រិតទាប]។
21
ចំណុចសំខាន់ៗចំនួន 4 ត្រូវចងចាំអំពីច្បាប់នេះ សូមសិក្សាបន្ថែម
បញ្ចប់ការរំលោភបំពានពីក្រុមហ៊ុនធានារ៉ាប់រងដែលអាក្រក់បំផុត កំណត់ឲ្យមានការថែទាំសុខភាពដែលល្មមនឹងចំណាយបានថែមទៀត ពង្រឹងកម្មវិធីមេឌីឃែរ Medicare ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង ដូច្នេះ តើច្បាប់នេះមានន័យអ្វីខ្លះចំពោះលោកអ្នក? ចំណុចសំខាន់ៗចំនួនបួនគឺ៖ ច្បាប់នេះ បញ្ចប់ការរំលោភបំពានពីក្រុមហ៊ុនធានារ៉ាប់រងដែលអាក្រក់បំផុតនោះ។ វាកំណត់ឲ្យមានការថែទាំសុខភាពដែលល្មមនឹងចំណាយបានថែមទៀត។ វាពង្រឹងកម្មវិធីមេឌីឃែរ Medicare ។ ហើយច្បាប់នេះ ផ្តល់ជូនជម្រើសនានាដ៏ល្អប្រើសើរជាងសម្រាប់ការទទួលបានការបង់ប្រាក់ធានារ៉ាប់រង។ សូមសិក្សាបន្ថែម 21
Similar presentations
© 2025 SlidePlayer.com Inc.
All rights reserved.