Presentation is loading. Please wait.

Presentation is loading. Please wait.

វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer

Similar presentations


Presentation on theme: "វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer"— Presentation transcript:

1 វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ ម៉ាក្រូសេដ្ឋកិច្ច Macro-Economic បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

2 វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ Chapter 3 : ការវាស់វែងផលិតផលជាតិ និងចំណូលជាតិតThe Measurement National Output and National Income បង្រៀនដោយ៖ សាស្ត្រាចារ្យ៖ នៅ ប្រុស ឆ្នាំទី២ ឆមាសទី២

3 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
គោលបំណងនៃមេរៀន៖ កំណត់និយមន័យផលិតផលក្នុងស្រុកសរុប កំណត់អត្ថន័យនៃតម្លៃបន្ថែម ទំនិញអន្តរការី ទំនិញ ប្រើប្រាស់ចុងក្រោយ និងគណនតម្លៃបន្ថែម បង្ហាញអំពីទំនិញសេវាកម្មទាំងឡាយដែលគេមិនរាប់ បញ្ចូលក្នុង DGP បង្ហាញពីវិធីសាស្ត្រ​ក្នុងការគណនាផលិតផលក្នុងស្រុក សរុប ប្រើប្រាស់គណនីចំណូលជាតិក្នុងការបកស្រាយសេដ្ឋកិច្ច

4 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
I. សេចក្ដីផ្ដើម៖ រង្វាស់ជាផ្លូវការពីរប្រភេទនៃផលិតផលជាតិគឺ៖ ផលិតផលក្នុងស្រុកសរុប (GDP: Gross Domestic Product), ផលិតផលជាតិសរុប (GNP: Gross National Product) ផលិតផលក្នុងស្រុកសរុបសុទ្ធសាធ (NDP: Net Domestic Product), ផលិតផលជាតិសុទ្ធ (NNP: Net National Product)

5 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ផលិតផលក្នុងស្រុកសរុប (Gross Domestic Product): ដើម្បីវាស់នូវផលិតផលជាតិ​អ្នកសេដ្ខកិច្ច​ត្រូវបាន​ប្រើ​ប្រាស់​នូវ​រង្វាស់​មួយគឺ ផលិតផល​ក្នុង​ស្រុក​សរុប​ (Gross Domestic Product)។ ផលិតផល​ក្នុងស្រុក​សរុប គឺជារង្វាស់​រូបិយវត្ថុ​នៃ​ទី​ផ្សារ​សរុប​ទំនិញ​ និង​សេវា​កម្ម​ចុង​ក្រោយ​ដែល​បាន​ផលិត​នៅ​ក្នុង​ព្រំដែន​នៃ​ប្រទេស​ ដោយ​មិនគិត​ពី​សញ្ជាតិ​នៃ​អ្នក​ផលិត​ដែលជាទូទៅ​គេ​គិត​ក្នុង​រយៈពេល​មួយ​ឆ្នាំ។ ផលិតក្នុង​ស្រុក​សរុប​គឺ​រង្វាស់​មួយ​ដ៏សំ​ខាន់​ និងទូលំ​ទូលាយ​ដែល​អ្នក​ស្ថិតិ​បាន​យក​មក​អនុវត្តន៍​នៅ​ក្នុង​សេដ្ឋកិច្ច​។

6 II. ផលិតផលក្នុងស្រុកសរុប (Gross Domestic Product):
កត្តាដែលមាន​​ឥទ្ធិពល​ទៅ​លើ​ផលិត​​ផល​ក្នុង​សរុប​របស់​សេដ្ឋកិច្ច​គឺមានបី៖ - ទី១ គឺបរិមាណនៃ​ធនធាន​ដែល​យក​មកប្រើ​ប្រាស់​ក្នុង​ដំណើរ​ការ​ផលិតកម្ម​។ - ទី២ គឺគុណ​ភាពនៃ​ធនធាន​ទាំងនោះ​ ឧ. សេដ្ឋកិច្ច​ត្រូវមាន​ការ​ផ្គត់ផ្គង់​នៃ​ធនធាន​ធម្មជាតិ​ និងទំនិញមូលធន​គ្រប់​គ្រាន់​ដើម្បី​ឲ្យមាន​ផលិតភាព​ខ្ពស់។​ - ទី៣ គឺប្រសិទ្ធិភាព​ក្នុង​ការ​ប្រើ​ប្រាស់​ធនធាន​ទាំង​នោះ​។​ ប្រសិន​បើ​ពួកគេ​ចេះ​ប្រើ​ប្រាស់​ធនធាន​ទាំង​នោះ​ក្នុង​ដំណើរការ​ផលិតកម្ម​បាន​ល្អ​ប្រសើរ​ នោះ​ផលិត​ក្នុង​ស្រុក​សរុប​នឹង​កើន​ឡើង។

7 II. ផលិតផលក្នុងស្រុកសរុប (Gross Domestic Product):
បញ្ហា​មួ​យ​ដែល​ចោទ​សម្រាប់​អ្នក​សេដ្ឋកិច្ច​នោះ​គឺ ត្រូវ​វាស់ និង​គណនា​ផលិតផល​ក្នុង​ស្រុក​តាម​របៀបណា? ពីព្រោះ​ថា​ផលិត​ផល​សម្រេច​របស់​ក្រុម​ហ៊ុន​មួយ​វា​នឹង​ក្លាយ​ទៅ​ជា​វត្ថុ​ធាតុដើម​របស់​ក្រុម​ហ៊ុន​មួយ​ទៀត​។ បើ​សិន​ជា​យើង​បូក​បញ្ចូល​តម្លៃ​ផលិតផល​ក្រុម​ហ៊ុន​ទាំងអស់​ នោះ​យើង​នឹងទទួលបាន​ចំនួន​សរុប​ដែល​លើស​លុបពីផលិតផល​សរុបជាក់ស្ដែង​របស់​ខឿន​សេដ្ឋកិច្ច។

8 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ការវាស់វែងផលិតផលក្នុងស្រុក​សរុប៖ ១. ខ្នាតរូបិយវត្ថុ៖​ ផលិតផលជាតិសរុប​ត្រូវបានគណនា​ដោយ​ផ្អែក​លើ​រូបិយ​វត្ថុ​ ហើយ​ឯកតាគិតរបស់វា​ជារូបិយវត្ថុជាតិ។ តម្លៃទីផ្សារ (Market Value): គឺជារង្វាស់នៃ​តម្លៃ​ផលិតកម្ម​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​វាជា​ផលិតផល​ក្នុង​ស្រុក​សរុប​ជាក់​លាក់​ស្ថិត​ក្នុង​រយៈពេល​ខ្លី​ ហើយ​ឯកតា​គិត​របស់​វា​ជារូបិយវត្ថុ​ជាតិ​របស់​ប្រទេស​និមួយ​ចំពោះ​ប្រទេស​កម្ពុជា​គឺរៀល(‌៛) ជួន​កាល​ធៀប​ទៅ​នឹង​រូបិយ​ប័ណ្ណ​បរទេស​ដូចជាដុល្លា ($) ជាដើម។

9 ខ្នាត​រូបិយវត្ថុជាតិ (៛)

10 រូបិយប័ណ្ណ​បរទេស($)​

11 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ការវាស់វែងផលិតផលក្នុងស្រុក​សរុប៖ ២. ទំនិញប្រើប្រាស់ចុងក្រោយ​​ (Final Goods)៖​ តម្លៃទំនិញ​ និងសេវាកម្ម​ចុងក្រោយ (Final Goods & Service): ផលិតផល​​ក្នុង​សរុប​ក៏បាន​រាប់បញ្ចូល​ផងដែរ​នូវទំនិញ​ និងសេវាកម្ម​ចុងក្រោយ។ ទំនិញ និងសេវាកម្ម​ចុងក្រោយ​គឺជាទំនិញដែលបាន​ទិញ​សម្រាប់​ប្រើ​ប្រាស់​ចុង​ក្រោយ​ហើយ​មិនធ្វើ​ការបម្លែង​ដើម្បី​លក់ឡើងវិញ​ទេ​។ ​​​​កំហុសដែល​នឹង​កើត​ឡើង​នៅក្នុង​ការ​គណនា​ផលិតផល​ក្នុង​ស្រុក​សរុប​គឺការរាប់ពីរដង (Double Counting) ចំពោះ​បញ្ហា​រាប់ទ្វេរដង​គេអាចដោះ​ស្រាយ​បាន​​ ដោយ​ញែក​ផលិតផល​ជាពីរ​ប្រភេទ​គឺ ផលិតផលសម្រេច និងផលិតផល​អន្តរការី។ ផលិតផល​អន្តរការី (Intermediate Goods) គឺជាទំនិញ​ដែល​គេ​យក​ទៅ​បម្លែង​ជាទំនិញ​មួយ​ផ្សេងទៀត​ ដើម្បីលក់​ឡើង​វិញ​ឲ្យអ្នក​ប្រើ​ប្រាស់​ចុង​ក្រោយ​ (Final Consumer)។

12 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ការវាស់វែងផលិតផលក្នុងស្រុក​សរុប៖ ២. ទំនិញប្រើប្រាស់ចុងក្រោយ​​ (Final Goods)៖​ តម្លៃបន្ថែម (Value Added): គឺជាការកើនឡើង​នៃ​តម្លៃ​របស់​ទំនិញ​នីមួយៗ ក្នុងដំណាក់កាលនីមួយៗ​នៃ​ដំណើរការ​ផលិត​កម្ម​ ឬជាតម្លៃ​សុទ្ធសាធ​នៃ​ផលិតផល​របស់ក្រុមហ៊ុន​មួយ​ដែល​ជាការ​រួម​វិភាគទាន​ពិត​ប្រាកដ​ចំពោះ​ផលិតផល​ជាតិសរុប​។

13 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ឧ.​ ដំណាក់កាលវត្ថុធាតុដើម​រហូត​ដល់ការលក់​សៀវភៅ​ ឆ្លងកាត់​​​ដំណាក់កាល​ជាច្រើន​ដូច​បរិយាយ​ក្នុង​តារាងខាង ក្រោម៖ ដំណាក់កាលអន្តរការី Intermediate Stage ចំនួនទឹកប្រាក់នៃការប្រតិបត្តិ Amount of Transaction តម្លៃទំនិញអន្តរការី​ Cost of Intermediate Goods តម្លៃ​បន្ថែម Value Added Tree sold to pulp company $0.05 $0.00 Pulp sold to wholesaler $0.60 $0.55 Paper sold to bookstore $0.75 $0.15 Paper sold to student $1.00 $0.25 Total $2.40 $1.40

14 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
- ដំណាក់កាលទី១៖​ រោងចក្រក្រដាសទិញ​ដើម​ឈើ ដើមឬស្សីពីព្រៃ​គប់​ ឬពីប្រជាជន​ដើម្បីផលិតក្រដាស។ - ដំណាក់កាលទី២៖​ អ្នកលក់ ឬរោងចក្រ​ផលិតសៀវភៅ ទិញក្រដាស​ពីរោង​ចក្រ​ក្រដាស​ដើម្បី​ផលិត​សៀវភៅ។ - ដំណាក់កាលទី៣៖​ អ្នកលក់សៀវភៅ ឬបណ្ណាគារ​ទិញ​សៀវភៅ​ពីអ្នក​លក់ដុំ​ ឬរោងចក្រ​ផលិតសៀវភៅ។ - ដំណាក់កាលទី៤៖​ សិស្សានុសិស្ស និស្សិត ឬអ្នកប្រើប្រាស់​ចុងក្រោយ​ទិញ​សៀវភៅ​ពីបណ្ណាគារ​ ឬអ្នកលក់រាយ​យកទៅ​ប្រើប្រាស់​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​។

15 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
តម្លៃ​ទំនិញ​នីមួយៗ​កើន​ឡើង​នៅក្នុង​ដំណាក់កាល​នីមួយៗ​ នៅ​ពេល​ដែល​វា​បំលែងរូប​ជាទំនិញមួយ​ប្រភេទ​ផ្សេងទៀត​ដើម្បី​ផ្ដល់​នូវការពេញ​ចិត្ត​ដល់អ្នក​ប្រើ​ប្រាស់។ តម្លៃ​នេះ​ហៅថា​តម្លៃ​បន្ថែម​នៃ​ដំណើរ​ការ​ផលិតកម្ម។ ក្នុង​ដំណើរការ​ខាងលើ​មានដំណាក់​កាល​ផលិតកម្ម​ចំនួន៤ ដូច្នេះ​វា​ក៏មាន​តម្លៃ​ចំនួន​៤​កើត​ឡើង​ផងដែរ​។ ផលបូក​សរុប​នៃ​តម្លៃ​បន្ថែម​នៃ​៤​ដំណាក់កាល​ផលិតកម្ម​ គឺស្មើរ​នឹង១ដុល្លារ​តម្លៃ​នេះ​បង្ហាញ​ថា​តម្លៃ​សរុប​របស់​សៀវ​ភៅ​មួយ​​ក្បាល គឺ១ដុល្លារ។ ដូច្នេះ​យើង​អាច​និយាយ​បាន​ថា​ តម្លៃ​ទីផ្សារ​របស់​ទំនិញ​ និងសេវាកម្ម​គឺជា​តម្លៃ​ចុង​ក្រោយ​ ឬជាតម្លៃ​បន្ថែម​នៃ​ដំណាក់កាល​នៃ​ផលិតកម្ម​នីមួយៗ។

16 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
II. ការវាស់វែងផលិតផលក្នុងស្រុក​សរុប៖ ៣. ផលិត​កម្ម​ថ្មីៗ​​៖​ ផលិត​ផល​ក្នុង​ស្រុក​សរុប​ GDP ក៏បាន​រាប់បញ្ចូល​ផងដែរ​នូវ​ផលិត​កម្ម​ថ្មីៗ​ ដែល​បាន​បង្ហាញ​នូវ​តម្លៃ​មិនប្រែ​ប្រួល​នៃ​ទំនិញ​ និង​សេវាកម្ម​ចុង​ក្រោយ​ទាំងអស់​នៅ​ក្នុងទីផ្សារ​ដែល​ផ្ដល់​ក្នុង​រយៈ​ពេល​មួយ​។ ចំពោះ​ផលិត​ផល​ដែល​សេស​សល់​ពី​ឆ្នាំ​ចាស់​មិន​អាច​ចាត់​ចូល​ជា​ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​ថ្មី​បានទេ។ ឧ. ប្រសិន​បើ​រថ​យន្ត​ចំនួន​១០ ដែល​បាន​ទីញ​ក្នុង​ខែ​កម្ភៈ ឆ្នាំ២០១២ តម្លៃ​របស់​រថ​យន្ត​នេះ​មិនអាច​រាប់​ចូល​​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ​២០១២​បានទេ​ប្រសិនបើ​រថយន្ត​នោះផលិត​ក្នុង​ឆ្នាំ​២០១១។​ ប៉ុន្តែ​តម្លៃ​របស់​វា​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ឆ្នាំ​ដែល​បាន​ផលិត​រួចមក​ហើយ​(ឆ្នាំ​២០១១)។ គួ​រ​គត់​សំគាល់ថា​ប្រសិនបើ​​ទំនិញ​មួយ​មិនមែន​ជា​ផលិតកម្ម​ថ្មី​ៗ ហើយ​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ក្នុង​ផលិត​ផល​ក្នុង​ស្រុកសរុប​ ពេលនោះ​ការគណនា​ផលិត​ផល​ក្នុង​ស្រុក​សរុប​និងរាប់​២ដង។

17 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? មាន​ដំណាក់កាល​នៃ​ទីផ្សារ​ជាច្រើន​ដែល​សេដ្ឋកិច្ច​វិទូ​ពុំបាន​បញ្ចូល​វា​ទៅ​ក្នុង​ការ​គណនា​ផលិត​ផល​ក្នុង​ស្រុក​សរុប​ ដូចដែល​យើង​បាន​ដឹង​រួចជា​ស្រេច​ទៅ​ហើយ​ការ​គណនា​ផលិតផល​ក្នុង​ស្រុក​សរុប​គឺ​ផ្អែកលើ​មូលដ្ឋាន​តម្លៃ​ទំនិញ​ និងសេវាកម្ម​ចុងក្រោយ។ ដ្យា​ក្រាម​ខាង​ក្រោម​បង្ហាញ​ពី​ផ្នែកនៃ​ដំណាក់កាល​ទីផ្សារ​ដែល​មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ និងផ្នែក​ដែល​ត្រូវ​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​ផលិតផល​ជាតិ​សរុប។ ដ្យា​ក្រាម​នេះ​បែង​ចែក​ជា​៥​ ចំណែក​ A,B,C,D,E ផ្នែក​ទាំងបីខាងដើម​ពុំបានគណនា​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ទេ។​

18 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? A គឺជាដំណាក់កាលនៃទីផ្សារ ដែល​មិនបាន​គណនា​ចូល​ទៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុបទេ​ដូចជាទំនិញ​អន្តរ​ការី សន្និធិជាដើម។ B គឺដំណាក់កាលនៃ​ទីផ្សារ​ និងផលិតកម្ម​សេដ្ឋកិច្ច​ដែល​មិន​បាន​រាប់​បញ្ចូល​ទៅ​ក្នុង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ដែរ ដូចជាៈ ការលក់​ថ្នាំ​ខុស​ច្បាប់ ការលក់ទំនិញ​ខុស​ច្បាប់ ការលក់គ្រឿង​ញៀន​ ល្បែងស៊ីសង និង​ពេស្យា​កម្ម​ជាដើម។ ចំពោះ​ការប្រព្រឹត្តិ​ខុស​ច្បាប់​ទាំងនេះ​អ្នក​លក់​មិនដែល​ធ្វើ​របាយការណ៍​ឲ្យរដ្ឋា​ភិបាល​បាន​ច្បាសើលាស់​ទេ​។ ផ្ទុយទៅ​វិញ​បើគេបាន​រាយការណ៍​ទៅ​ឲ្យរដ្ឋាភិបាល​បាន​ច្បាស់​លាស់​នោះ គេ​នឹងអាចគណនា​ផលិតផល​ជាតិសរុប​បានសុក្រិត​តួរលេខ​ និងពិបាកទទួល​បាន​ប្រសិនបើ​អ្នក​លក់​ជាអ្នក​រត់ពន្ធ​អា​ភៀន​ កញ្ឆា ឬទំនិញ​ល្មើស​ច្បាប់។​

19 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? C គឺជាដំណាក់កាលនៃទីផ្សារទំនិញ​ និងសេវាកម្ម​ចុងក្រោយ​ដែល​យើង​មិនបាន​រាប់​បញ្ចូល​​ក្នុង​ការ​គណនា​ផលិតផលជាតិស​រុបដែរ​ ដូចជា​ ការងារ​មេផ្ទះ បាផ្ទះជាដើម។​ D គឺដំណាក់កាលនៃ​ទីផ្សារគ្រប់គ្រាន់​​ដែល​មានទំនាក់ទំនង​នឹងទំនិញ​ និងសេវាកម្ម​ចុងក្រោយ។ ជាទូទៅ​ផ្នែក​នេះ​មានទំហំធំជាងគេ​ ហើយ​បើ​ភាគរយ​ផ្នែក​នេះ​កាន់តែ​ធំ​មានន័យ​ថា​សេដ្ឋកិច្ច​មាន​ភាព​ល្អ​ប្រសើរ។ E គឺជាដំណាក់កាលនៃ​ផលិតកម្ម​​សេដ្ឋកិច្ច​មួយ​ដែរ​ ដែល​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ទោះ​ជា​វា​មិនជាប់​ទាក់​ទង​ទៅ​នឹង​ ដំណាក់កាល​នៃ​ទីផ្សារ​ក៏ដោយ។

20 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប? ឧទាហរណ៍ដែលបញ្ជាក់ពីដំណាក់កាលនោះគឺ៖ ចំណាយជាទំនិញ និងសេវាកម្ម​ផ្ទៃ​ក្នុង (Payment-in-kind) រួម​មាន​ការជំណាយ​នៃ​កត្តា​ផលិតកម្ម​ផ្ទៃ​ក្នុង​ទម្រង់​ជាទំនិញ ឬ​សម្ភារ ដូចជា ស្បៀង​ដែល​ប្រើ​ប្រាស់​ដោយ​កសិករ​នៅ​ពេល​ដែល​ធ្វើ​កសិកម្ម​ ផ្ទះឬលំនៅដ្ឋាន​សម្រាប់​អ្នក​ចាត់ចែង​ក្រុម​ហ៊ុន​​របស់​ប្រើ​ប្រាស់​របស់​ម្ចាស់​ក្រុម​ហ៊ុន​។ ផលិតកម្ម​សេវាកម្ម​របស់​ម្ចាស់​ផលិត​ផ្ទាល់ (Owner-occupied house) រួមមាន​ការសាងសង់ថ្មី​របស់​ម្ចាស់​ផលិត​ផ្ទាល់​ ​ដូចជា​រោង​ចក្រ​ថ្មី សំណង់អាគារ មូតែល សណ្ឋាគារ មន្ទីរពេទ្យ​ គិលានុបដ្ឋាន​ត្រូវ​បញ្ចូល​ក្នុង​តម្លៃ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុបប

21 III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប?
មិនបានរាប់បញ្ចូលពីផលិតផលក្នុងស្រុកសរុប Excluded From GDP C B A E D ប្រតិបត្តិការទីផ្សារMarket Transactions ផលិតកម្​សេដ្ឋកិច្ច​ Economic Production

22 III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប?
Excluded Market Transaction: - Used Assets - Intermediate Goods - Stocks and Bonds B. Excluded Market Transactions and Economic production: - Illegal Dugs - Gambling - Prostitution A B

23 III. អ្វីខ្លះ​ដែល​គេ​មិនបានរាប់​បញ្ចូល​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប?
C. Excluded Economic Production: - Home Repairs - House Works D. Excluded Market Transactions and Economic production: - Manufactured Goods E. Included: Economic production: - Payment-in-kind Rent on owner-occupied housing C D E

24 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
IV. ការគណនា​ផលិតផល​ក្នុង​ស្រុក​សរុប គេមាន​វិធី​សាស្ត្រ​បី​​ក្នុង​ការ​គណនា​ផលិតផល​ក្នុង​ស្រុក​សរុប​គឺ វីធីសាស្ត្រ​ចំណាយ (Expenditure Approach) វីធីសាស្ត្រ​ចំណូល ( Income Approach) និងវិសាស្ត្រ​ផលិតកម្ម ( Production Approach)។ ១. វិធីសាស្រ្ត​ចំណាយ៖ វីធីសាស្ត្រ​ចំណាយគឺ​ជាវិធីសាស្ត្រ​មួយ​ដែល​ត្រូវបានគេ​ប្រើ​ប្រាស់​សម្រាប់​គណនា GDP ដែល​ក្នុង​នោះ​ត្រូ​។បាន​គេ​វាស់​វែង​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​ទៅ​លើទំនិញ​ចុង​ក្រោយ​នៅ​ក្នុង​ការិយ​បរិច្ឆេទ​មួយ​។ យើ​ងអាច​ដឹង​ហើយថាភ្នាក់​ងារ​សេដ្ឋកិច្ច​មាន​ចំនួន​៤​ធំៗគឺ​ គ្រួសារ សហគ្រាស រដ្ឋាភិបាល និងបរទេស ហើយ​ភ្នាក់​ងារ​ទាំងអស់​នេះ​ក៏​មាន​៤​ប្រភេទ​នៃ​ការ​ចំណាយ​ផ្សេងៗគ្នា​ផងដែរ។​

25 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
IV. ការគណនា​ផលិតផល​ក្នុង​ស្រុក​សរុប ១.១.ចំណាយទៅលើការ​ប្រើ​ប្រាស់​របស់​គ្រួសារ៖ (C: Consumption Expenditure) គ្រួសារ​បានចំណាយ​ទៅ​លើ​ទំនិញ​ប្រើ​ប្រាស់​បាន​យូរ (Durable Goods) ដូចជា​ ទូរទស្សន៍ ម៉ាញ៉េ ម៉ាស៊ីនត្រជាក់​ ទូទឹកកក​ គ្រឿង​សង្ហា​រឹម រថយន្ត​។ រីឯទំនិញ​ដែល​ប្រើ​ប្រាស់​មិនបានយូរ​ (Non-Durable Goods) មានដូចជា​បន្លែ ផ្លែឈើ ចំណីអាហារមួយ​ចំនួ​នដែល​រក្សា​ទុកមិនបានយូរ និងចំណាយ​លើ​សេវាកម្ម​ (Service) ដូចជាការថែទំា​សុខភាព សម្ភស្ស មេធាវី និងការកំសាន្តជាដើម​។

26 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
IV. ការគណនា​ផលិតផល​ក្នុង​ស្រុក​សរុប ១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) ការវិនិយោគ​ត្រូវបាន​គេ​ប្រើ​នៅ​ក្នុង​សេដ្ឋកិច្ច​ ដោយ​យោង​ទៅ​លើ​ការទិញ​នៃ​មូលធន​ថ្មីៗដូចជា ផ្ទះ​សម្បែង រោងចក្រ ឧបករណ៍ ព្រមទាំងសន្និធិ។ នៅ​ក្នុង​សេដ្ឋកិច្ច​គេ​ប្រើ​ប្រាស់​នូវពាក្យ​នេះ​ដែល​ផ្ទុយពីការប្រើ​ប្រាស់​ជារៀងរាល់​ថ្ងៃ​ ដែល​ថាការវិនិយោគ​សំដៅទៅលើ​ ការទិញនូវប័ណ្ណ​ភាគ​ហ៊ុន ឬសញ្ញាប័ណ្ណ។ ការវិនិយោគ​សរុប​នៅ​ក្នុង​មូល​ធន​ដោយ​វិស័យ​ឯកជន​ត្រូវបានគេហៅ​ថា​ការ​វិនិយ​ដុល ( Gross Investment:​ I)។

27 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) រោងចក្រ និងឧបករណ៍ប្រើប្រាស់ (Plant and Equipment): ការផលិតទំនិញ​ និងសេវាកម្ម​ប្រើ​ប្រាស់​នូវ​មូលធន​ដែល​ត្រូវបានគេ​ប្រើ​ដើម្បី​ជំនួយ​ឲ្យ​លផិតកម្ម មានដូចជាគ្រឿង​ ម៉ាស៊ីន ឧបករណ៍ រោងចក្រជាដើម។ ចំនួនទំនិញ​មូល​ធនសរុប​របស់​ខឿន​សេដ្ឋកិច្ច​ត្រូវបាន​គេហៅ​ថា​ ស្តុក​មូលធន (Capital Stock)។​ ការបង្កើតទំនិញ​មូល​ធនថ្មី​គឺជាសកម្មភាព​មួយ​នៃ​ការវិនិយោគ​ ហើយត្រូវបានគេហៅថា​ការវិនិយោគ​ថេរ (Fixed Investment)។

28 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) វិនិយោគ​កន្លែងស្នាក់នៅ (Residential Investment) អាគារផ្ទហល្វែងឬផ្ទះ គឺជាទ្រព្យសកម្ម​ដែល​ផ្ដល់ផល​រយៈពេល​វែង។ ដោយ​សារ​​ទ្រព្យ​សកម្ម​បែប​នេះ​ត្រូវគ្នា​នឹង​នោយមន័យ​វិនិយោគ​ ដែលបាន​លើក​​ឡើង​ពីខាងដើម​ស្ដី​សំណង់ កន្លែងស្នាក់នៅ​ នាំឲ្យ​អាគារ​ផ្ទះ​ថ្មី​ត្រូវបាន​គេ​ចាត់ទុក្ខ​ថា​ជាចំណាយវិនិយោគ ជាជាង​ចំណាយ​លើ​ការប្រើ​ប្រាស់។ ទោះ​បីជា​យ៉ា​ងណាក៏ដោយនៅ​ពេល​ដែល​បុគ្គល​ម្នាក់ៗ​ទិញ​ផ្ទះ​មួយ​ល្វែង​ពីអ្នក​សង់ ឬបុគ្គល​ម្នាក់​ផ្សេងទៀត​ នោះ​ទ្រព្យ​សកម្ម​ដែល​មាន​ត្រូវបាន​គេ​ផ្ទេរ​ដោយស្រួល​ ប៉ុន្តែ​ការ​ផ្ទេរ​នេះ​មិនមែន​ជា​ផ្នែកមួយ​នៃ​ចំណូលជាតិ​ទេ​ លុះត្រា​តែ​ផ្ទះ​នោះ​ត្រូវបានគេ​សង់​ទើប​ចាត់ទុកថា​ជាការវិនិយោគ​កន្លែង​ស្នាក​នៅ​ នៅ​ក្នុងគណនីជាតិ។

29 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) សន្និធិ (Inventories​s) សហគ្រាស​ស្ទើរ​តែ​ទាំងអស់​កាន់​កាប់​ស្តុក​នៃ​មុខចូល​ និងទិន្និផល​របស់ពួកគេ​។ ទំនិញ​ទាំងនោះ​ត្រូវបាន​គេ​ហៅ​សន្និធិ​។ សន្និធិនៃ​មុខចូល​ និងសម្ភារ​មិនទាន់សម្រេច​អនុញ្ញាត​ឲ្យសហគ្រាស​រក្សាទុក​ នៅ​ពេល​ដំណើរ​ការ​ផលិតកម្ម​ កំពុង​មមាញឹក​ទប់​ស្កាត់​ការប្រែ​ប្រួល​នៅក្នុង​រយៈ​ពេល​ខ្លី​ នៅ​ក្នុង​ការទទួលមុខចូល​ដែល​ទិញ​ពី​សហគ្រាស​ផ្សេងៗ​ សន្និធិ​នៃ​ទិន្នផល​អនុញ្ញាត​ឲ្យសគ្រាស​ទប់​ស្កាត់​ នូវ​ការ​ប្រែ​ប្រួល​ជា​បណ្ដោះ​អាសន្ន​នៅ​ផលិតកម្ម ឬការលក់។ ការ​បង្កើននូវ​សន្និធិ ចាត់ទុក​ថា​ជាការវិនិយោគ​នាពេល​បច្ចុប្បន្ន​ពីព្រោះ​វា​តំណាង​ឲ្យ​ទំនិញ​ដែល​បាន​ផលិត​ ប៉ុន្តែ​មិនបាន​ប្រើ​ប្រាស់​សម្រាប់​ការប្រើ​ប្រាស់​នាពេល​បច្ចុប្បន្ន​ទេ។​​​

30 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) ទំនិញ​ទាំងនេះ​​​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុងគណនីចំណូលជាតិ​នូវតម្លៃ​ទីផ្សារ ដែល​រួមមាន​ប្រាក់ខែ និងចំណាយ​ផ្សេងៗទៀត​ដែល​សហគ្រាស​បាន​បង្កើត​នៅ​ក្នុង​ការ​ផលិតវា​ និងប្រាក់ចំណេញ​ដែល​សហគ្រាស​ទទួលបាន​នៅ​ពេល​ដែល​ទំនិញ​ត្រូវបាន​លក់​។ ដូច្នេះ​នៅ​ក្នុង​ករណី​សន្និធិ​នៃ​ទីន្ន​ផល​ផ្ទាល់​របស់​សហគ្រាស​ បំណក​ស្រាយ​តាម​ចំណាយ​វាស់នូវ​អ្វី​នឹង​ត្រូវបាន​ចំណាយ​ដើម្បី​ទិញ​សន្និធិនោះ​នៅ​ពេល​ពួកគេ​បានលក់ ជាជាងអ្វីដែលបានចំណាយ​យូរ​ហើយ​ដើម្បី​ផលិតវា។​

31 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.២.ចំណាយទៅលើការ​វិនិយោគ៖ (I: Investment) ការវិនិយោគដុល និងការវិនិយោគសុទ្ធ (Gross Investment Vs Net Investment) ការ​វិនិយោគ​សរុប​ដែល​កើតឡើង​នៅក្នុង​ខឿន​សេដ្ឋកិច្ច​ជាតិ​ត្រូវបានគេហៅ​ថា​ ការវិនិយោគ​ដុល (Gross Investment) វិនិយោគ​ដុល​ត្រុវបានគេចែក​ចេញជាពីរគឺ _ វិនិយោគជំនួស (Replacement Investment) គឺជាការវិនិយោគ​ដើម្បី​រក្សា​កម្រិត​នៃ​ស្តុក​មូលធន​ដែល​មាន​ឲ្យ​នៅ​ដដែល។ វាត្រូវបាន​គេ​ហៅ​ផងដែរ​ថា​ការបន្ថែម​ការប្រើ​ប្រាស់​មូលធន (Capital Consumption Allowance) ឬរំលោះ (Depreciation)។ - និងវិនិយោគសុទ្ធ (Net Investment) គឺជាការវិនិយោគ​ដែល​បង្កើន​នូវ​ស្តុក​មូល​ធន។

32 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) នៅពេលដែល​រដ្ឋាភិបាល​ផ្ដល់ទំនិញ​ និងសេវាកម្ម ដែលក្រុមគ្រួសារ​ចង់បាន​ ដូចជា ផ្លូវថ្នល់ និងការត្រួតពិនិត្យ​ចរាចរណ៍​យន្តហោះ វាច្បាស់ណាស់​ថា​កំពង់​តែ​បន្ថែម​ទៅ​នឹងចំនួន​សរុប​ដែល​ផលិតផល​ដែល​អាចវាយតម្លៃ​បាន​ដូចជា សហគ្រាសឯកជន ដែល​ផលិតរថយន្ត និងយន្តហោះ​ដែល​ប្រាស់​ថ្នល់ជាតិ និងផ្លូវ​អាកាស។ ជាមួយ​នឹងស​កម្ម​ភាព​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​ហាក់បីដូចជា​មិនច្បាស់​លាស់ទេ​។ តើ​ចំណាយ​របស់​រដ្ឋាផិបាល​ដើម្បី​បញ្ជូន​​អ្នក​ថែរក្សា​សន្តិភាព​ទៅ​​បរទេស​ ឬ​ដើម្បីទូទាត់​ឲ្យ​មន្ត្រី​ ស៊ីវិល​ត្រូវបានគេ​ចាត់ទុក​ថាជាការ​រួមវិភាគទានទៅលើ​ចំណូល​ជាតិ។

33 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) អ្នកស្ថិតិចំណូល​ជាតិ​មិនគិតពីបញ្ហា​ដូចនោះ​ទេ​។ គេដាក់បញ្ចូលនូវការ​ទិញ​ទំនិញ​ និងសេវាកម្ម​ទាំងអស់​របស់​រដ្ឋាភិបាល​ជាផ្នែក​មួយ​នៃ​ចំណូល​ជតិ (​ចំណាយ​របស់​រដ្ឋាភិបាល​លើទំនិញ​វិនិយោគ ត្រូវបានគេ​ចាត់ចូល​ក្នុង​ការ​ទិញ​ទំនិញ​របស់​រដ្ឋាភិបាល​ជាជាងចំណាយ​វិនិយោគ។ ការទិញ​ទំនិញ​ និងសេវាកម្ម​របស់​រដ្ឋាភិបាល​ជាក់​ស្ដែងត្រូវបាន​គេតាង​ដោយ​អក្សរ G ។ យើងទទួលស្គាល់ថាមានតែការទិញ​ទំនិញ និងសេវាកម្ម ដែល​ផលិតនាពេល​បច្ចុប្បន្នដោយរដ្ឋាភិបាលទេ ដែល​ត្រូវបានគេ​បញ្ចូល​ជា​ផ្នែក​មួយនៃ GDP ។

34 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) ឧទាហរណ៍៖ នៅ​ពេល​ដែល​រដ្ឋាភិបាល​ធ្វើការទូទាត់​ទៅ​ឲ្យ​អ្នក​ចូលនិវត្តន៍​​តាមរយៈ​និរភ័យ​សង្គម (សង្គមឥតភ័យខ្លាច)។​ វាមិនមែន​ជាជាការទិញ​ទំនិញ និងសេវាកម្ម​ដែល​ផលិតនាពេល​ប្ចុប្បន្ន ដោយ​អ្នកចូល​និវត្តន៍ទេ។ ការទូទាត់នេះ មិនបន្ថែមទៅលើផលិតផល​សរុបទេ។ ដូចគ្នា​នេះ​ដែរ​ចំពោះ​ការទូទាត់សម្រាប់ធានារ៉ាប់រង និកម្មភាព សុខុមាលភាព និងអត្រាការប្រាក់លើ​បំណុល​ជាតិ (ដែល​បង្វែរ​ចំណូល​ពីអ្នក​បង់ពន្ធ​ទៅ​អ្នក​កាន់កាប់​សញ្ញា​ប័ណ្ណ​របស់​រដ្ឋាភិបាល) ។ ទាំងនេះ​គឺ​ជាការឧទាហរណ៍​ចំណាយផ្ទេរ ( Transfer Payments) ដែលជាចំណាយ​របស់​រដ្ឋាភិបាល​មិន​ត្រូវបាន​ផ្ដល់​មកវិញ​នូវទំនិញ និងសេវាកម្ម​ដែល​នបាន​ផលិតនៅ​ពេល​បច្ចុប្បន្នទេ។

35 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៣. ការទិញរបស់រដ្ឋាភិបាល៖ (G: Government Purchases) សមាសធាតុទាំងអស់នេះ​វាមិនមែន​ជាផ្នែកមួយ​នៃ​ចំណាយលើ​ផលិតផល​សរុប​របស់ជាតិទេ ដូច្នេះ​មិនត្រូវបាន​គេ​ដាក់​បញ្ចូល​នៅ​ក្នុង GDP ទេ។ ការពិតណាស់​អ្នក​ទទួលបាន​នូវ​ចំណាយផ្ទេរ ជានិច្ចកាល​ចំណាយ​លើ​ការ​ប្រើ​ប្រាស់​របស់​ពួកគេ។ ចំណាយ​បែបនេះ​ត្រូវបាន​ចាត់ទុក​ជា​ចំណាយ​ប្រើប្រាស់​ផ្សេង​ទៀត​ដែរ។ ដូច្នេះ​នៅពេលដែល​សំដៅ​ទៅ​លើ​ការ​ទិញ​របស់​រដ្ឋា​ភិបាល​ជាផ្នែក​មួយ​នៃ​ចំណូល​ជាតិតាង​ដោយ G យើង​ដាក់បញ្ចូល​ការ​ទិញ​ទំនិញ​ និងសេវាកម្ម​ដែល​បាន​ផលិត​បច្ចុប្បន្ន​​របស់​រដ្ឋា​ភិបាល​ទាំងអស់ ដកចេញ​នូវចំណាយ​ផ្ទេរ​របស់​រដ្ឋាភិបាល​ទាំងអស់​ចេញ។

36 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
១.៤. ការនាំចេញសុទ្ធ៖ (Net Exports) សមាសធាតុទី៤​នៃចំណាយសរុប​កើតឡើង​ពីពាណិជ្ជ​កម្ម​អន្តរជាតិ។ តើការនាំចេញ​ និងការនាំចូល​ជៈឥទ្ធិពល​យ៉ាង​ដូច​ម្ដេច​លើចំណូលជាតិ? ការនាំចូល​ជាចំណាយ​របស់អ្នក​នៅ​ក្នុង​ស្រុក​ទៅ​លើ​ផលិតផល​របស់​បរទេស រីឯការនាំចេញ​គឺជាចំណាយរបស់​បរទេស​មកលើ​ផលិត​ផល​ដែល​បាន​ផលិត​ដោយ​អ្នក​នៅ​ក្នុង​ស្រុក។ ការនាំចូល (Imports) ចំណូលជាតិរបស់ប្រទេសមួយគឺជាតម្លៃ​នៃ​ផលិត​ផល​ចុងក្រោយសរុប​នៅ​ក្នុង​ប្រទេស​នោះ។ ប្រសិនបើ​អ្នក​ទិញ​ម៉ូតូ​មួយគ្រឿង​ដែល​ផលិតនៅ​ប្រទេស​ថៃមានតែម្នាក់តូច​នៃ​តម្លៃ​នោះ​តែ​បុណ្ណោះ​ ដែល​នឹងតំណាង​ឲ្យ​ចំណាយ​លើ​ផលិតកម្ម​កម្ពុជា។

37 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការនាំចូល (Imports) មួយ​ផ្នែកនៃ​ចំណាយ​នេះ​តំណាង​ឲ្យ​ការទូទាត់​សម្រាប់សេវា​កម្ម​របស់​ឈ្មួយ​កម្ពុជា និងសម្រាប់​ការ​ដឹកជញ្ជូន​ដែល​នៅ​សេស​សល់​ប៉ុន្មាន​គឺជា​ផលិត​ផល​ដោយ​​សហគ្រាសថៃ និងចណាយលើ​ផលិតផល​របស់​ថៃ​។ ប្រសិន​បើ​អ្នក​ទៅ​កំសាន្ត​នៅ​ប្រទេស​វៀតណាម​ភាគច្រើន​នៃ​ការ​ចំណាយ​របស់អ្នក​ និងចំណាយទៅលើ​ទំនិញ​ និងសេវាកម្ម​ដែល​ផលិត​ក្នុង​ប្រទេស​វៀតណាម​ ដូច្នេះ​វា​នឹង​រួ​មចំណែក​នៅ​ក្នុង​ GDP របស់វៀតណាម​ជាជាង​របស់​កម្ពុជា។ ដូចគ្នានេះ​ដែរ​នៅ​ពេល​ដែល​សហគ្រាស​របស់​ប្រទេស​កម្ពុជា​ចំពាយ​វិនិយោគ​​លើ​ម៉ាស៊ីន​មួយគ្រឿង​ដែលធ្វើ​ឡើង​មួយផ្នែក​ដែល​ជា​វត្ថុធាតុដើម​នាំចូលមានតែមួយ​ផ្នែកប៉ុណ្ណោះ​ចំណាយលើ​ផលិតកម្ពុជា​​ដោយ​ប្រទេស​ដែលផ្គតផ្គង់​វត្ថុធាតុដើមនោះ។

38 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការនាំចូល (Imports) ដូចគ្នានេះដែរចំពោះ​ការចំណាយរបស់រដ្ឋាភិបាល​ទៅលើប្រព័ន្ធធារា​សាស្ត្រ​ ផ្លូវថ្នល់ ស្ពានជាដើម មួយផ្នែកធំនៃ​ការ​ចំណាយនេះ​គឺសម្រាប់សម្ភារ​នាំចូល​ មានតែមួយផ្នែកប៉ុណ្ណោះ​សម្រាប់ទំនិញ និងសេវាកម្ម​ដែល​ផលិតក្នុងស្រុក​។ ចំណាយប្រើប្រាស់​ ចំណាយវិនិយោគ​ និងចំណាយ​របស់​រដ្ឋា​ភិបាល​ទាំងអស់នេះ​មានលាយនូវការនាំចូល​ ដើម្បីឈានដល់ចំណាយ​សរុប​លើផលិតផល​របស់​កម្ពុជា​យើចាំបចា់​ត្រូវដក​ចំណាយ​លើ​ការ​នាំ​ចូល​មួយ​ចំនួន​ពីចំណាយ​របស់កម្ពុជា​សរុបដែល​តាង​ដោយ​អក្សរ “M”។

39 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការនាំចេញ (Exports) បើ​សិនជាសហគ្រាស​របស់កម្ពុជា​លក់ទំនិញ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​របស់​ប្រទេស​ថៃ​ ទំនិញទាំងនោះ​ជាផ្នែក​មួយ​នៃចំណាយ​លើការ​ប្រើ​ប្រាស់​របស់ថៃ ប៉ុន្តែក៏ចូលចំណាយ​លើផលិតផល​របស់កម្ពុជាផងដែរ។ ការនាំចេញត្រូវបានគេតាងដោយអក្សរ “X” ការដកចេញ​នូវការនាំចូល “X-M” ដែលគេតាងដោយ “NX” ចំណូលសរុប=ចណាយសរុប GDP=C+I+G+(X-M)

40 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
. ផលិតផលក្នុងស្រុកសរុបដែលអាចវាស់វែងពីផ្នែកចំណាយស្មើនឹងផលបូក​សមាសធាតុ​ចំណាយទាំង ៤ ដែលបានពិភាក្សាខាងលើ​ដូច្នេះ​អាច​សរសេរ​បានដូចខាងក្រោម៖ GDP(Y)=C+I+G+(X-M)មានន័យថា GDP ដែល គណនាពីផ្នែកចំណាយ​ គឺជាផលបូក​ទៅលើចំណាយនៃការប្រើ​ប្រាស់ ចណាយវិនិយោគ ចំណាយលើការទិញ​របស់​រដ្ឋាភិបាល និងចំណាយលើការ​នាំ​ចេញ​សិទ្ធសាធ

41 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការនាំចេញ (Exports) GDP(Y) : ចំណូលសរុប ឬផលិតផលជាតិសរុប C: ចំណាយរបស់គ្រួសារ I: ចំណាយរបស់សហគ្រាស (ចំណាយវិនិយោគ) G: ចំណាយរបស់រដ្ឋាភិបាល (X-M): ការនាំចេញសុទ្ធ (ចំណាយរបស់ពិភពខាងក្រៅ)

42 Table 1 GDP and Its Components
Copyright©2004 South-Western

43 វីធីសាស្ត្រទាំងបី Three Approaches
National Expenditure =National Output = National Income 1. វីធីសាស្ត្រ​ចំណាយ Expenditure approach 2. វីធីសាស្ត្រ​ចំណូល Income approach 3. វិសាស្ត្រ​ផលិតកម្ម Production Approach

44 វិធីសាស្រ្ត​ចំណាយ/Expenditure Approach
GDP = C + I + G + (X- M) C = Private consumption expenditure I ​ = Investment Expenditure G = Government Consumption Expenditure X = Value of Exports M = Value of Imports

45 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ផលិផលក្នុងស្រុកសរុបតាមវិធីសាស្ត្រចំណាយ (ពាន់លាន) ឆ្នាំ 2005 2006 2007 ការប្រើប្រាស់ចុងក្រោយ 23,500 25,268 28,829 ការបង្កើតមូលធនអចលនវត្ថុដុល 4,864 6,161 6,796 បម្រែបម្រួលនៃសារពើភណ្ឌ -109 -110 -111 ការនាំចេញ 16,505 19,461 21,693 ការនាំចូល 18,736 21,720 24,246 កំហុសស្ថិតិ 26 1,000 2,229 លិតផលក្នុងស្រុកសរុប 26,050 30,060 35,190 បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន

46 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
GDP 2005= 23,500+4,864+16, (109+18,736)=26,050 DGP2006= 25,268+6,161+19,461+1,000-(110+21,720)=30,060 GDP2007= បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន

47 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
សន្ទស្សន៍បរិត្តផរណានៃផលិតផលជាតិសរុប៖ សន្ទសន្សន៍បរិត្តផរណាផសស(ឬសន្ទស្សន៍ថ្លៃផសស) = ផសស ចារឹក ផសស ពិត សន្ទសន្សន៍បរិត្តផរណាផសស(ឆ្នាំទី១) = ផសស ចារឹក ផសស ពិត = X 100= 100 សន្ទសន្សន៍បរិត្តផរណាផសស(ឆ្នាំទី២) = ផសស ចារឹក ផសស ពិត = X 100=103.5 សន្ទសន្សន៍បរិត្តផរណាផសស(ឆ្នាំទី៣)= ផសស ចារឹក ផសស ពិត = X 100=108.6 បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន

48 ជំពូកទី៣៖ ការវាស់វែងផលិតផលជាតិ និងចំណូលជាតិ
ការប្រែប្រួលគិតជាភាគរយ​នៃ​សន្ទស្សន៍​បរិត្ត​ផរណា គឺជាអត្រាអតិផរណា៖ អត្រា​អតិផរណាសម្រាបឆ្នាំទី២= សន្ទស្សន៍ឆ្នាំទី២ −សន្ទស្សន៍​ឆ្នាំទី១ X100 អត្រា​អតិផរណាសម្រាបឆ្នាំទី៣= សន្ទស្សន៍ឆ្នាំទី៣ −សន្ទស្សន៍​ឆ្នាំទី២ X100 បម្រែបម្រួលសារពើភណ្ឌគឺមានការខូចខាត និងបាត់បង់នូវរបស់របរមួយចំនួន


Download ppt "វិទ្យាស្ថានខ្មែរជំនាន់ថ្មី Institute of New Khmer"

Similar presentations


Ads by Google